ព្រះត្រៃបិដក ភាគ ៦៦

[១៧៩​] មុនិ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ស្មើ​ទេ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ថោកទាប​ទេ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ខ្ពង់ខ្ពស់​ទេ​ (ព្រោះ​) លោក​ជា​អ្នក​ស្ងប់​ ប្រាសចាក​កំណាញ់ មិន​ប្រកាន់ មិន​រលាស់ចោល (ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​)។

 [១៨០​] ពាក្យ​ថា​ មុនិ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ស្មើ​ទេ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ថោកទាប​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ខ្ពង់ខ្ពស់​ទេ​ សេចក្តី​ថា​ ញាណ​ លោក​ហៅថា​ មោនៈ​ បាន​ដល់​ ប្រាជ្ញា​ ការ​ដឹងសព្វ​។បេ។ មុនិ​នោះ​ កន្លង​នូវ​បណ្តាញ​ជា​គ្រឿង​ចំពាក់​។ មុនិ​ រមែង​មិន​និយាយ​ មិន​សំដែង​ មិន​ពោល​ មិន​បំភ្លឺ​ មិន​បញ្ចេញ​ថា​ អញ​ជា​បុគ្គល​ប្រសើរ​ ឬថា​ អញ​ជា​បុគ្គល​ស្មើ​ ឬក៏​ថា​ អញ​ជា​បុគ្គល​ថោកទាប​ ដូច្នេះ​ឡើយ​ ហេតុ​នោះ​ ទ្រង់​ត្រាស់​ថា​ មុនិ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ស្មើ​ទេ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ថោកទាប​ទេ​ មិន​និយាយ​ក្នុង​ហេតុ​ដ៏​ខ្ពង់ខ្ពស់​ទេ​។
 [១៨១​] អធិប្បាយ​ពាក្យ​ថា​ លោក​ជា​អ្នក​ស្ងប់​ ប្រាសចាក​កំណាញ់​ ត្រង់​ពាក្យ​ថា​ ជា​អ្នក​ស្ងប់​ គឺជា​អ្នក​ស្ងប់​ ព្រោះ​ស្ងប់​រាគៈ​ ជា​អ្នក​ស្ងប់​ អ្នក​រម្ងាប់​ អ្នក​ស្ងប់​រម្ងាប់​ អ្នក​រលត់ទុក្ខ​ អ្នក​សះស្បើយ​ទុក្ខ​ ព្រោះ​ស្ងប់​ទោសៈ​ មោហៈ​។បេ។ ព្រោះ​ស្ងប់​ ព្រោះ​រម្ងាប់​ ព្រោះ​ធ្លុះធ្លាយ​ ព្រោះ​រលត់​ ព្រោះ​ប្រាស​ចេញ​ ព្រោះ​សះស្បើយ​ នូវ​អភិសង្ខារ​ ជាអកុសល​ទាំងពួង
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637353646909191053
ទៅកាន់ទំព័រ៖