ព្រះត្រៃបិដក ភាគ ៦៦

ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​ស្ងប់។ ពាក្យ​ថា ប្រាសចាក​កំណាញ់ សេចក្តី​ថា កំណាញ់ ៥ គឺ​កំណាញ់​អាវាស។បេ។ ការ​ប្រកាន់ នេះ លោក​ហៅថា ការ​កំណាញ់។ ការ​កំណាញ់​នុ៎ះ បុគ្គល​ណា​ លះបង់ ផ្តាច់ផ្តិល ឲ្យ​ស្ងប់ ឲ្យ​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា អ្នកមាន​កំណាញ់​ទៅ​ប្រាស មាន​កំណាញ់​ឃ្លាត​ចេញ​ មាន​កំណាញ់​លះបង់ មាន​កំណាញ់​ខ្ជាក់​ចោល មាន​កំណាញ់​រួច​ចេញ មាន​កំណាញ់​បន្សាត់​ចេញ​ មាន​កំណាញ់​រលាស់​ចេញ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) លោក​ជា​អ្នក​ស្ងប់ ប្រាសចាក​កំណាញ់។
 [១៨២​] អធិប្បាយ​ពាក្យ​ថា​ មិន​ប្រកាន់​ មិន​លះ​ចោល​ ព្រះមានព្រះភាគ​ត្រាស់​ដូច្នេះ​ ត្រង់​ពាក្យ​ថា​ មិន​ប្រកាន់​ គឺ​មិន​ប្រកាន់​ មិន​កួច​កាន់​ មិន​ទង់ទាញ​ទុក​ មិន​កាន់​យក​ មិន​ស្ទាបអង្អែល​ មិន​ជាប់​ចំពាក់​ ចំពោះ​រូប​ មិន​ប្រកាន់​ មិន​កួច​កាន់​ មិន​ទង់ទាញ​ទុក​ មិន​ស្ទាបអង្អែល​ មិន​ជាប់​ចំពាក់​ ចំពោះ​វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ គតិ​ ឧប​បត្តិ​ បដិសន្ធិ​ ភព​ សំសារ​ វដ្តៈ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637353647239107635
ទៅកាន់ទំព័រ៖