ព្រះត្រៃបិដក ភាគ ៦៦
កាលណាព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងបរិស័ទឲ្យដឹងដោយព្រះសូរសៀង ព្រះសូរសៀងព្រះមានព្រះភាគអង្គនោះ មិនខ្ចាយចេញទៅខាងក្រៅអំពីបរិស័ទ។ ព្រះមានព្រះភាគអង្គនោះ មានព្រះសូរសៀងដូចជាសំឡេងព្រហ្ម មានព្រះសូរសៀងដូចជាសំឡេងសត្វករវិក ហេតុនោះ លោកពោលថា ព្រះមានព្រះភាគ មានព្រះសូរសៀងពីរោះយ៉ាងនេះ។ ពាក្យថា ព្រះសាស្តា គឺព្រះមានព្រះភាគជាអ្នកនាំពួក។ នាយពួក ញុំាងពួកទាំងឡាយឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាកគឺចោរ ឲ្យឆ្លងផ្លូវលំបាកគឺម្រឹគសាហាវ ឲ្យឆ្លងផ្លូវលំបាកគឺការអត់ឃ្លាន ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញ ឲ្យឆ្លងផុតផ្លូវលំបាកគឺការមិនមានទឹក ឲ្យបានដល់ទីក្សេម យ៉ាងណាមិញ ព្រះមានព្រះភាគជាអ្នកនាំពួក តែងញុំាងពួកសត្វឲ្យឆ្លងផ្លូវលំបាក គឺឲ្យឆ្លងផ្លូវលំបាកគឺជាតិ ឲ្យឆ្លងផ្លូវលំបាកគឺជរា ឲ្យឆ្លងផ្លូវលំបាកគឺព្យាធិ ឲ្យឆ្លងផ្លូវលំបាកគឺមរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ឲ្យឆ្លងផ្លូវលំបាកគឺរាគៈ ឲ្យឆ្លងផ្លូវលំបាកគឺទោសៈ មោហៈ មានះ ទិដ្ឋិ កិលេស ទុច្ចរិត ឲ្យឆ្លងសេចក្តីសាំញុំាគឺរាគៈ ឲ្យឆ្លងសេចក្តីសាំញុំាគឺទោសៈ មោហៈ មានះ ទិដ្ឋិ ឲ្យឆ្លង ឲ្យឆ្លងឡើង ឲ្យឆ្លងចេញ ឲ្យឆ្លងផុត នូវសេចក្តីសាំញុំាគឺកិលេស ឲ្យដល់ទីក្សេម គឺអមតនិព្វាន ក៏យ៉ាងនោះដែរ ហេតុនោះ ព្រះមានព្រះភាគជាអ្នកនាំពួក យ៉ាងនេះខ្លះ។ មួយទៀត ព្រះមានព្រះភាគទ្រង់ទូន្មាន ណែនាំ ប្រៀនប្រដៅ
ID: 637353648720591666
ទៅកាន់ទំព័រ៖