ព្រះត្រៃបិដក ភាគ ៦៦

ព្រះមានព្រះភាគ មាន​សង្ឃ មាន​គណៈ ជាគ​ណា​ចារ្យ បាន​ស្តេច​មក​ចូល​ទៅ​ជិត​ ចូល​ទៅ​ជិត​ព្រម បាន​ដល់​នូវ​សង្កស្ស​នគរ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះមានព្រះភាគ​ ចុះ​ចាក​ឋាន​តុសិត មកកាន់​ពួក។ ហេតុ​នោះ ព្រះ​សារីបុត្តត្ថេរ​ពោល​ថា
(ព្រះ​សារីបុត្ត​មាន​អាយុ​ ពោល​ដូច្នេះ​ថា​) ក្នុង​កាលមុន​អំពី​កាល​នេះ ខ្ញុំ​មិនបាន​ឃើញ ទាំង​មិនបាន​ឮ (អំពីសំណាក់​) អ្នកណាមួយ​ទេ​ ព្រះ​សាស្តា មាន​ព្រះសូរសៀង​ពីរោះ យ៉ាងនេះ ទ្រង់​ចុះ​ចាក​ឋាន​តុសិត មកកាន់​ពួក។
[១៨៩​] ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ប្រាកដ​ដល់​លោក​ ព្រមទាំង​ទេវលោក ទ្រង់​កំចាត់​បង់​នូវ​ងងឹត​ទាំងពួង តែមួយ​អង្គ​ឯង បាន​ដល់​នូវ​សេចក្តី​ត្រេកអរ។

 [១៩០​] ពាក្យ​ថា ដល់​លោក ព្រមទាំង​ទេវលោក គឺ​ដល់​លោក​ ព្រមទាំង​ទេវលោក ព្រមទាំង​មារ​លោក ព្រមទាំង​ព្រហ្មលោក ដល់​ព​ពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍​ ព្រមទាំង​មនុស្សជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ហេតុ​នោះ (លោក​ពោល​ថា​) ដល់​លោក ព្រមទាំង​ទេវលោក។
 [១៩១​] ពាក្យ​ថា ទ្រង់​មាន​ចក្ខុ​ប្រាកដ អធិប្បាយ​ថា​ ​ពួក​ទេវតា​ឃើញ​ព្រះមានព្រះភាគ កាល​គង់​លើ​ថ្ម​បណ្ឌុ​កម្ពល ក្រោមម្លប់​បារិច្ឆត្តក​ព្រឹក្ស​ នា​ឋាន​តាវត្តិង្ស ទ្រង់​សំដែងធម៌​យ៉ាងណា
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637353650312322328
ទៅកាន់ទំព័រ៖