ព្រះត្រៃបិដក ភាគ ៦៦
ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ មានចក្ខុប្រាកដ យ៉ាងនេះខ្លះ។
ពាក្យថា ទ្រង់មានចក្ខុ សេចក្តីថា ព្រះមានព្រះភាគ មានចក្ខុ ដោយចក្ខុ ៥ គឺមានចក្ខុដោយមំសចក្ខុ ១ មានចក្ខុដោយទិព្វចក្ខុ ១ មានចក្ខុដោយបញ្ញាចក្ខុ ១ មានចក្ខុដោយពុទ្ធចក្ខុ ១ មានចក្ខុដោយសមន្តចក្ខុ ១។
ព្រះមានព្រះភាគ មានចក្ខុដោយមំសចក្ខុ តើដូចម្តេច។ ក្នុងមំសចក្ខុរបស់ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀវ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរស ១។ រោមព្រះនេត្ររបស់ព្រះមានព្រះភាគ តាំងនៅត្រង់ទីណា ទីនោះមានសម្បុរខៀវ ខៀវស្រងាត់ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាត្រកៀត។ ទីក្រៅអំពីនោះ មានសម្បុរលឿង លឿងទុំ ដូចសម្បុរមាស គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាកណ្ណិការ។ រណ្តៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមឆ្អៅ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងអណ្តើកមាស។ ត្រង់កណ្តាល មានសម្បុរខ្មៅ ខ្មៅស្រិល មិនមានសៅហ្មង យ៉ាងស្និទ្ធ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្លែផ្គាំ។ ក្រៅអំពីនោះ មានសម្បុរស សសុទ្ធ
ID: 637353651476717005
ទៅកាន់ទំព័រ៖