ព្រះត្រៃបិដក ភាគ ៦៦

ត្រាស់​ដឹង​ថា ធម៌​ទាំងនេះ ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ត្រាស់​ដឹង​នូវ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​ផង នូវ​សេចក្តី​អស់​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង​ នូវ​កិរិយា​រលាស់ចោល​ផង នៃ​ផស្សា​យតនៈ ៦ ត្រាស់​ដឹង​នូវ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​ផង​ នូវ​សេចក្តី​អស់​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់ចោល​ផង នៃ​ឧបាទានក្ខន្ធ​ ៥ ត្រាស់​ដឹង​នូវ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​ផង នូវ​សេចក្តី​អស់​ផង នូវ​អានិសង្ស​ផង​ នូវ​ទោស​ផង នូវ​កិរិយា​រលាស់ចោល​ផង នៃ​មហាភូតរូប ៤ ត្រាស់​ដឹង​ថា ធម្មជាត​ណាមួយ មានការ​កើតឡើង​ជា​ធម្មតា​ ធម្មជាត​ទាំងអស់​នោះ តែង​រលត់​ទៅវិញ​ជា​ធម្មតា។ មួយទៀត ធម្មជាត​ណាមួយ ដែល​ព្រះមានព្រះភាគ​គប្បី​ជ្រាប​ គប្បី​ជ្រាប​ចំពោះ គប្បី​ជ្រាប​ព្រម គប្បី​ត្រាស់​ដឹង គប្បី​ពាល់ត្រូវ គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ព្រះមានព្រះភាគ ក៏​ទ្រង់​ជ្រាប ជ្រាប​តាមលំដាប់ ជ្រាប​ចំពោះ ជ្រាប​ព្រម ជ្រាប​ដោយ​ប្រពៃ​ ត្រាស់​ដឹង​បាន​ចំពោះ ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ធម្មជាត​ទាំងអស់​នោះ ដោយ​ពោធិញ្ញាណ​នោះ​ ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​តែមួយ​ព្រះអង្គ​ឯង ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ យ៉ាងនេះ។
 ពាក្យ​ថា សេចក្តី​ត្រេកអ ក្នុង​បទ​ថា​ បាន​ដល់​នូវ​សេចក្តី​ត្រេកអរ មាន​សេចក្តី​ថា ព្រះមានព្រះភាគ ដល់ សម្រេច ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​សេចក្តី​ត្រេកអរ​ក្នុង​នេក្ខម្មៈ នូវ​សេចក្តី​ត្រេក​អរក្នុងប​វិវេក
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637353657097460558
ទៅកាន់ទំព័រ៖