ព្រះត្រៃបិដក ភាគ ៦៦

នូវ​សព្វញ្ញុតញ្ញាណ​ទៀប​គល់​ពោធិព្រឹក្ស ហេតុ​នោះ (លោក​ពោល​ថា​) ចំពោះ​ព្រះពុទ្ធ​នោះ។
 [១៩៦​] ពាក្យ​ថា ព្រះអង្គ​មិន​អាស្រ័យ អធិប្បាយ​ថា​ គ្រឿង​អាស្រ័យ​មាន ២ គ្រឿង​អាស្រ័យ​គឺ​តណ្ហា ១ គ្រឿង​អាស្រ័យ​គឺ​ទិដ្ឋិ ១។
 គ្រឿង​អាស្រ័យ​គឺ​តណ្ហា តើ​ដូចម្តេច។ បុគ្គល​ប្រកាន់​វត្ថុ​ដែល​ខ្លួន​ធ្វើឲ្យ​ជា​សីមា​ ធ្វើឲ្យ​ជា​ព្រំ ធ្វើឲ្យ​ជា​ប្រទល់ដែន ធ្វើឲ្យ​ជាទីបំផុត កាន់កាប់ ប្រកាន់​ ដោយ​ចំណែក​តណ្ហា​ទាំងអម្បាល​ម៉ាន​ថា នេះ​របស់​អញ នុ៎ះ​របស់​អញ ប៉ុណ្ណេះ​របស់​អញ អម្បាលម៉ាន​នេះ​របស់​អញ​ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ កំ​រាល គ្រឿង​ដណ្តប់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម​ មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន​ ជនបទ ឃ្លាំង និង​ជង្រុក​របស់​អញ សូម្បី​ការ​ប្រកាន់​នូវ​ផែនដី​ធំ​ទាំងមូល ដោយអំណាច​តណ្ហា ការប្រែប្រួល​នៃ​តណ្ហា​ ១០៨ ទាំងអម្បាល​ម៉ាន នេះ​គ្រឿង​អាស្រ័យ​គឺ​តណ្ហា។
 គ្រឿង​អាស្រ័យ​គឺ​ទិដ្ឋិ តើ​ដូចម្តេច។ សក្កា​យទិដ្ឋិ មាន​វត្ថុ ២០ មច្ឆា​ទិដ្ឋិ​មាន​វត្ថុ ១០ អន្ត​គ្គា​ហិ​កទិដ្ឋិ​មាន​វត្ថុ ១០​ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃស្បាត​គឺ​ទិដ្ឋិ ផ្លូវលំ​បា​កគឺ​ទិដ្ឋិ ធម្មជាត​ជំទាស់​គឺ​ទិដ្ឋិ​ ធម្មជាត​ញញាក់ញញ័រ​គឺ​ទិដ្ឋិ
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637353658294874681
ទៅកាន់ទំព័រ៖