ព្រះត្រៃបិដក ភាគ ៦៦
មានព្រះទ័យសម្រេចសម្រាន្តនៅ ហេតុនោះ (លោកពោលថា) ព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ។
[១៩៧] ពាក្យថា ទ្រង់នឹងធឹង អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់នឹងធឹងដោយអាការ ៥ គឺ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ១ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ ១ ទ្រង់នឹងធឹងព្រោះព្រះអង្គបានឆ្លង ១ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានរួច ១ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ ១។
ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងលាភផង ទ្រង់នឹងធឹងក្នុងការមិនមានលាភផង ទ្រង់នឹងធឹងក្នុងយសផង ទ្រង់នឹងធឹងក្នុងការមិនមានយសផង ទ្រង់នឹងធឹងក្នុងសេចក្តីសរសើរផង ទ្រង់នឹងធឹងក្នុងនិន្ទាផង ទ្រង់នឹងធឹងក្នុងសុខផង ទ្រង់នឹងធឹងក្នុងទុក្ខផង។ បើពួកជនគប្បីលាបព្រះពាហាម្ខាងដោយគ្រឿងក្រអូប គប្បីច្រាស់ព្រះពាហាម្ខាងដោយកាំបិតព្រា។ តម្រេកក្នុងការលាបដោយគ្រឿងក្រអូបឯណោះ មិនមាន សេចក្តីថ្នាំងថ្នាក់ក្នុងការច្រាស់ដោយកាំបិតព្រាឯណោះមិនមាន។ ព្រះមានព្រះភាគ លះស្រឡះនូវសេចក្តីស្រឡាញ់ស្អិត និងសេចក្តីថ្នាំងថ្នាក់ កន្លងផុតនូវសេចក្តីកាន់ជើង និងសេចក្តីផ្ទញ់ផ្ទាល់ កន្លងផុតស្រឡះនូវសេចក្តីត្រូវចិត្ត និងសេចក្តីខុសចិត្ត។ ព្រះមានព្រះភាគ ទ្រង់នឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ យ៉ាងនេះ។
ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ តើដូចម្តេច។
ID: 637353659074211373
ទៅកាន់ទំព័រ៖