ព្រះត្រៃបិដក ភាគ ៦៦
គុណនោះថា កាលបើសទ្ធាមាន ទ្រង់ក៏មានសទ្ធា។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើវីរិយៈមាន ទ្រង់ក៏មានវីរិយៈ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសតិមាន ទ្រង់ក៏មានសតិ។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើសមាធិមាន ទ្រង់ក៏តាំងព្រះហ្ឫទ័យខ្ជាប់។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើបញ្ញាមាន ទ្រង់ក៏មានបញ្ញា។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើវិជ្ជាមាន ទ្រង់ក៏មានត្រៃវិជ្ជា។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើអភិញ្ញាមាន ទ្រង់ក៏មានអភិញ្ញា ៦។ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះថា កាលបើពលៈមាន ទ្រង់ក៏មានពលៈ ១០។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះការសំដែងចេញនូវគុណនោះ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ចំពោះព្រះពុទ្ធអង្គនោះ ព្រះអង្គមិនអាស្រ័យ ទ្រង់នឹងធឹង។
[១៩៨] អធិប្បាយពាក្យថា ព្រះអង្គមិនកុហក ព្រះអង្គជាមេពួក ទ្រង់យាងមក ត្រង់ពាក្យថា មិនកុហក សេចក្តីថា វត្ថុនៃការកុហកមាន ៣ គឺវត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ ១ វត្ថុនៃការកុហកចំណែកខាងឥរិយាបថ ១ វត្ថុនៃការកុហកចំណែកខាងការពោលក្នុងទីជិត ១។
វត្ថុនៃការកុហកចំណែកខាងការសេពបច្ច័យ តើដូចម្តេច។ ពួកគហបតីក្នុងសាសនានេះ និមន្តភិក្ខុដោយចីវរ បិណ្ឌបាត សេនាសនៈ
ID: 637353661068346448
ទៅកាន់ទំព័រ៖