ព្រះត្រៃបិដក ភាគ ៦៦
មានប្រមាណប៉ុន្មាន មានកំណត់ប៉ុន្មាន ច្រើនប៉ុន្មាន។ ពាក្យថា បរិស្សយៈទាំងឡាយ គឺបរិស្សយៈ មាន ២ គឺ បាកដបរិស្សយៈ (អន្តរាយប្រាកដ) ១ បដិច្ឆន្នបរិស្សយៈ (អន្តរាយកំបាំង) ១។
ពួកបាកដបរិស្សយៈ តើដូចម្តេច។ ពួកសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ខ្លារខិន ឆ្កែព្រៃ គោ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួកចោរ ឬមាណពមានការងារធ្វើហើយក្តី មានការងារមិនទាន់ធ្វើហើយក្តី រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគ ក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត រោគច្រមុះ រោគក្តៅក្នុង រោគគ្រាំគ្រា រោគក្នុងពោះ សន្លប់ សន្ធំ ចុះឈាម ចុកសៀត រាករូស ឃ្លង់ ពក ស្រែង របេង ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតត្រង់កន្លែងដែលខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត ពួកអាពាធកើតអំពីប្រមាត់ ពួកអាពាធកើតអំពីស្លេស្ម ពួកអាពាធកើតអំពីខ្យល់ ពួកអាពាធកើតដោយការប្រជុំ (ខ្យល់ ប្រមាត់ និងស្លេស្ម) ពួកអាពាធកើតអំពីការប្រែប្រួលរដូវ ពួកអាពាធកើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើ ពួកអាពាធកើតដោយការព្យាយាមរបស់អ្នកដទៃ ពួកអាពាធកើតដោយវិបាកនៃកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ
ID: 637353665760610386
ទៅកាន់ទំព័រ៖