ព្រះត្រៃបិដក ភាគ ៦៦

រមែង​ជាប់​ដិតដាម​ខាងក្នុង​ភិក្ខុ​នោះ ហេតុ​នោះ តថាគត​ហៅ​ភិក្ខុ​នោះ​ថា អ្នក​នៅ​រួម​នឹង​សិស្ស​ ​ពួក​អកុសលធម៌​ដ៏​អាក្រក់​នោះ ត្រួតត្រា​ភិក្ខុ​នោះ ហេតុ​នោះ តថាគត​ហៅ​ភិក្ខុ​នោះ​ថា​ អ្នក​នៅ​រួម​នឹង​អាចារ្យ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​អ្នក​នៅ​រួម​នឹង​សិស្ស អ្នក​នៅ​រួម​នឹង​អាចារ្យ​ ជា​ទុក្ខ មិន​សប្បាយ យ៉ាងនេះ​ឯង។ បរិស្សយៈ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ​ យ៉ាងនេះ​ខ្លះ។
 មួយទៀត ព្រះមានព្រះភាគ បាន​ត្រាស់​ព្រះតម្រាស់​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មន្ទិល​ខាងក្នុង ពួក​ខ្មាំង​ខាងក្នុង ពួក​អ្នកមាន​ពៀរ​ខាងក្នុង ពួក​អ្នក​សំឡាប់​ខាងក្នុង​ ​ពួក​បច្ចាមិត្រ​ខាងក្នុង​នេះ​មាន ៣ ចុះ​មាន ៣ គឺ​អ្វីខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ លោភៈ​ ជា​មន្ទិល​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង ជា​អ្នកមាន​ពៀរ​ខាងក្នុង ជា​អ្នក​សំឡាប់​ខាងក្នុង​ ជា​បច្ចាមិត្រ​ខាងក្នុង ម្នាល​ភិក្ខុ​ទាំងឡាយ ទោសៈ ជា​មន្ទិល​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង​ ជា​អ្នកមាន​ពៀរ​ខាងក្នុង ជា​អ្នក​សំឡាប់​ខាងក្នុង ជា​បច្ចាមិត្រ​ខាងក្នុង​ ម្នាល​ភិក្ខុ​ទាំងឡាយ មោហៈ ជា​មន្ទិល​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង ជា​អ្នកមាន​ពៀរ​ខាងក្នុង​ ជា​អ្នក​សំឡាប់​ខាងក្នុង ជា​បច្ចាមិត្រ​ខាងក្នុង ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​មន្ទិល​ខាងក្នុង​ ​ពួក​ខ្មាំង​ខាងក្នុង ពួក​អ្នកមាន​ពៀរ​ខាងក្នុង ពួក​បច្ចាមិត្រ​ខាងក្នុង មាន ៣ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637353667413853441
ទៅកាន់ទំព័រ៖