ព្រះត្រៃបិដក ភាគ ៦៦

ដែល​ជា​វិស័យ​របស់​បិតា​ខ្លួន មារ​នឹង​មិនបាន​ចន្លោះ​ មារ​នឹង​មិនបាន​អារម្មណ៍ ម្នាល​ភិក្ខុ​ទាំងឡាយ គោចរ ដែល​ជា​វិស័យ​របស់​បិតា​ខ្លួន​ គឺ​អ្វី គឺ​សតិ​ប្ប​ដ្ឋាន ៤ ចុះ​សតិ​ប្ប​ដ្ឋាន ៤ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ឃើញ​រឿយ ៗ នូវ​កាយ​ក្នុង​កាយ មាន​ព្យាយាម ដុត​កំ​ដៅ​កិលេស​ ដឹងខ្លួន មានស្មារតី កំចាត់​បង់​អភិជ្ឈា និ​ងទោមនស្ស ក្នុង​លោក​ (ជា​អ្នក​ឃើញ​រឿយ ៗ នូវ​វេទនា​) ក្នុង​វេទនា​ទាំងឡាយ​ (ជា​អ្នក​ឃើញ​រឿយ ៗ នូវ​ចិត្ត​) ក្នុងចិត្ត ជា​អ្នក​ឃើញ​រឿយ​ ៗ នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស ដឹងខ្លួន មានស្មារតី កំចាត់​បង់​អភិជ្ឈា​ និ​ងទោមនស្ស​ក្នុង​លោក ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​តថាគត​ហៅថា​ គោចរ ដែល​ជា​វិស័យ​របស់​បិតា​ខ្លួន។ នេះ​ក៏​លោក​ហៅថា គោចរ​ដែរ។ ភិក្ខុ​គប្បី​ជា​អ្នក​ប្រកបដោយ​គោចរ​ប្រាកដ​ដូច្នេះ​ ហេតុ​នោះ (លោក​សួរ​ថា​) ភិក្ខុ​នោះ មាន​គោចរ​ដូចម្តេច ក្នុង​សាសនា​នេះ។
 [២២០​] ពាក្យ​ថា ត្រូវ​មាន​សីល និង​វត្ត​ដូចម្តេច​ គឺ​ព្រះ​សារីបុត្តត្ថេរ សួរ​សីលព្វត​បារិសុទ្ធិ​ថា គប្បី​ជា​អ្នក​ប្រកបដោយ​សីល និង​វត្ត​ ប្រាកដ​ដូចម្តេច មាន​ទ្រង់ទ្រាយ​ដូចម្តេច មាន​បែប​ដូចម្តេច មាន​យ៉ាងដូច​ម្តេច។
 សីលព្វត​បារិសុទ្ធិ តើ​ដូចម្តេច។ សីល​ផង វត្ត​ផង ក៏​មាន វត្ត​ មិនមែន​សីល ក៏​មាន។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637353671782837828
ទៅកាន់ទំព័រ៖