ព្រះត្រៃបិដក ភាគ ៦៦

 សីល​ផង វត្ត​ផង តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នកមានសីល​ ជា​អ្នក​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរ ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ត្រឹមតែ​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ សេចក្តី​រវាំង សេចក្តី​សង្រួម​ សេចក្តី​មិន​ប្រព្រឹត្តិ​ល្មើស​ណា ក្នុង​សិក្ខាបទ​ទាំងនោះ នេះ សីល។ ការ​សមាទាន​ណា​ ការ​សមាទាន​នោះ​ជាវ​ត្ត។ ឈ្មោះថា សីល ដោយ​សេចក្តី​ថា សង្រួម ឈ្មោះថា​វត្ត ដោយ​សេចក្តី​ថា​ សមាទាន។ នេះ​លោក​ហៅថា សីល​ផង វត្ត​ផង។
 វត្ត មិនមែន​សីល តើ​ដូចម្តេច។ ធុតង្គ ៨ គឺ អរញ្ញិ​កង្គៈ​ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សប​ទាន​ចា​រិក​ង្គៈ ខលុបច្ឆាភត្តិកង្គៈ​ នេសជ្ជិកង្គៈ យថា​សន្ថតិ​កង្គៈ នេះ​លោក​ហៅថា វត្ត មិនមែន​សីល។ វីរិយ​សមាទាន ក៏​លោក​ហៅថា​ វត្ត មិនមែន​សីល។ ភិក្ខុ​ផ្គង តំ​កល់​ចិត្ត​ថា ស្បែក សរសៃ និង​ឆ្អឹង ចូរ​សល់​នៅ​តាមប្រាថ្នា​ចុះ​ សាច់ និង​ឈាម ចូរ​រីងស្ងួត​ក្នុង​សរីរៈ​ចុះ គុណជាត​ណា ដែលគេ​គប្បី​សម្រេច​ដោយ​កំឡាំង​កាយ​នៃ​បុរស​ ដោយ​កំឡាំង​ប្រាជ្ញា​នៃ​បុរស ដោយ​ការ​ព្យាយាម​នៃ​បុរស ដោយ​សេចក្តី​ប្រឹងប្រែង​នៃ​បុរស​ ការ​មិនទាន់​សម្រេច​នូវ​គុណជាត​នោះ​ទេ នឹង​មិនឈប់​ព្យាយាម​ឡើយ វីរិយ​សមាទាន មាន​សភាព​យ៉ាងនេះ​ លោក​ហៅថា វត្ត មិនមែន​សីល។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637353672119762189
ទៅកាន់ទំព័រ៖