ព្រះត្រៃបិដក ភាគ ៦៦
សំនួរត្រង់ពាក្យថា តាមលំដាប់ធម៌ ចុះតាមលំដាប់ធម៌នៃពោធិញ្ញាណ តើដូចម្តេច។ ការប្រតិបត្តិដោយប្រពៃ ការប្រតិបត្តិជាអនុលោម ការប្រតិបត្តិមិនជាសត្រូវ ការប្រតិបត្តិតាមលំដាប់ប្រយោជន៍ ការប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ ភាពជាអ្នកបំពេញក្នុងសីល ភាពជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭក សតិសម្បជញ្ញៈ ធម៌ទាំងនេះ លោកហៅថា តាមលំដាប់ធម៌នៃពោធិញ្ញាណ។ មួយទៀត វិបស្សនាក្នុងចំណែកខាងដើមនៃមគ្គ ៤ នេះ លោកហៅថា តាមលំដាប់ធម៌នៃពោធិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបំណងនូវពោធិញ្ញាណ តាមលំដាប់ធម៌។
[២៣០] អធិប្បាយពាក្យថា តថាគតនឹងប្រាប់ការសប្បាយនោះដល់អ្នក តាមទំនងដែលតថាគតដឹង ត្រង់ពាក្យថា ការសប្បាយនោះ គឺធម៌ជាលំដាប់នៃពោធិញ្ញាណ។ ពាក្យថា តថាគតនឹងប្រាប់ គឺតថាគតនឹងពោលប្រាប់ ចង្អុល បង្ហាញ សំដែង ធ្វើឲ្យដឹងច្បាស់ តាំងផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាស។ ពាក្យថា តាមទំនងដែលតថាគតដឹង គឺតថាគតកាលដឹង យល់ ចូលចិត្ត ដឹងប្រាកដ ចាក់ធ្លុះយ៉ាងណា នឹងសំដែងនូវធម៌នោះយ៉ាងនោះដោយខ្លួនឯង ជាធម៌ដឹងចំពោះខ្លួនឯង ប្រាកដចំពោះខ្លួន មិនមែនដោយយល់ថា យ៉ាងនេះ យ៉ាងនោះទេ មិនមែនតាមឮថា ដូច្នេះ មិនមែនឮតៗ គ្នាមកទេ មិនមែនដោយការប្រកាន់តាមក្បួន
ID: 637353676478674507
ទៅកាន់ទំព័រ៖