ព្រះត្រៃបិដក ភាគ ៦៦

មិន​តក់ស្លុត មិន​រត់ចេញ លះបង់​នូវ​សេចក្តី​ខ្លាច និង​សេចក្តី​ភ្លឹក​ ជា​អ្នក​ប្រាសចាក​សេចក្តី​ព្រឺរោម​ចំពោះ​ភ័យ ៥ យ៉ាង ហេតុ​នោះ (ទ្រ​ង់​ត្រាស់​ថា​) ភិក្ខុ​ជា​ធី​រៈ មិន​គប្បី​ខ្លាច​ចំពោះ​ភ័យ ៥ យ៉ាង។
 [២៣៣​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​មានស្មារតី​ ប្រព្រឹត្ត​ធម៌​ប្រកបដោយ​ទីបំផុត​ជុំវិញ ត្រង់​ពាក្យ​ថា ភិក្ខុ បាន​ដល់​ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន​ ឬភិក្ខុ​ជា​សេក្ខៈ។ ពាក្យ​ថា មានស្មារតី បាន​ដល់​ភិក្ខុ​មានស្មារតី​ដោយហេតុ ៤ គឺ​មានស្មារតី​ចំរើន​សតិ​ប្ប​ដ្ឋាន​ ជា​គ្រឿង​ពិចារណា​នូវ​កាយ​ក្នុង​កាយ មានស្មារតី​ចំរើន​សតិ​ប្ប​ដ្ឋាន ជា​គ្រឿង​ពិចារណា​នូវ​វេទនា​ក្នុង​វេទនា​ មានស្មារតី​ចំរើន​សតិ​ប្ប​ដ្ឋាន ជា​គ្រឿង​ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត មានស្មារតី​ ចំរើន​សតិ​ប្ប​ដ្ឋាន​ជា​គ្រឿង​ពិចារណា​នូវ​ធម៌​ក្នុង​ធម៌ ភិក្ខុ​នោះ លោក​ហៅថា អ្នកមាន​ស្មារតី។ ពាក្យ​ថា ប្រព្រឹត្ត​ធម៌​ប្រកបដោយ​ទីបំផុត​ជុំវិញ បាន​ដល់ ទីបំផុត​ជុំវិញ ៤ គឺទី​បំផុត​ជុំវិញ​ដោយ​ការ​សង្រួម​សីល​ ១ ទីបំផុត​ជុំវិញ​ដោយ​ការ​សង្រួម​ឥន្រ្ទិយ ១ ទីបំផុត​ជុំវិញ​ដោយ​ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ១ ទីបំផុត​ជុំវិញ​ដោយ​ការ​ប្រក​បរឿយៗ នូវ​ការ​ភ្ញាក់​រលឹក ១។
 ទីបំផុត​ជុំវិញ​ដោយ​ការ​សង្រួម​សីល តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នកមានសីល សង្រួម​ក្នុង​បាតិមោក្ខ​សំវរ​សីល បរិបូណ៌​ដោយ​អាចារៈ​ និង​គោ​ចរៈ ឃើញ​ភ័យ​ក្នុង​ទោស​មាន​ប្រមាណ​តិចតួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ពិចារណា​ឃើញច្បាស់​នូវ​ភាព​ស្អុយ​ក្នុង​ខាងក្នុង
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637353677315645711
ទៅកាន់ទំព័រ៖