ព្រះត្រៃបិដក ភាគ ៦៦

ពាក្យ​ថា គប្បី​គាស់​ឫស​នៃ​កិលេស​ទាំងនោះ​ចេញ បាន​សេចក្តី​ថា គប្បី​គាស់រំលើង​ រើចោល ផ្តាច់​ចោល ផ្តាច់ផ្តិល លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ភាព​មិន​មាន​នូវ​ឫស​នៃ​ក្រោធ​ផង​ នៃ​ការ​មើលងាយ​ផង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទាំង​គប្បី​គាស់​ឫស​នៃ​កិលេស​ទាំងនោះ​ចេញ។
 [២៥២​] អធិប្បាយ​ពាក្យ​ថា មួយទៀត គប្បី​គ្រប​សង្កត់​ឲ្យ​មាំ​នូវ​សភាវៈ​ជាទីស្រឡាញ់​ ឬមិន​ជាទីស្រឡាញ់ ត្រង់​ពាក្យ​ថា មួយទៀត គឺជា​ពាក្យ​តបទ ជា​ពាក្យ​ជាប់​ដោយបទ បំពេញ​បទ​ រួបរួម​អក្ខរៈ សម្រួល​ព្យព្ជានៈ ពាក្យ​ថា មួយទៀត​នេះ ជាលំដាប់​បទ។ ពាក្យ​ថា សភាវៈ​ជាទីស្រឡាញ់​ បាន​ដល់​របស់​ជាទីស្រឡាញ់ ២ គឺ​ពួក​សត្វ ឬ​ពួក​សង្ខារ។ ពួក​សត្វ​ជាទីស្រឡាញ់ តើ​ដូចម្តេច។ សត្វ​ទាំងនោះ​ឯណា ក្នុង​លោក​នេះ​ មានប្រាថ្នា​សេចក្តី​ចំរើន ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្តី​សប្បាយ ប្រាថ្នា​សេចក្តី​ក្សេម​ចាក​យោ​គៈ​ គឺជា​មាតា​ក្តី បិតា​ក្តី បងប្អូន​ប្រុស​ក្តី បងប្អូន​ស្រី​ក្តី កូនប្រុស​ក្តី កូនស្រី​ក្តី​ មិត្ត​ក្តី អាមាត្យ​ក្តី ញាតិ​ក្តី សាលោហិត​ក្តី របស់​ជន​នោះ នេះ​ពួក​សត្វ​ជាទីស្រឡាញ់។ ​ពួក​សង្ខារ​ជាទីស្រឡាញ់ តើ​ដូចម្តេច។ រូប​ទាំងឡាយ​ជាទី​ពេញចិត្ត សំឡេង​ជាទី​ពេញចិត្ត​ ក្លិន​ជាទី​ពេញចិត្ត រស​ជាទី​ពេញចិត្ត ផ្សព្វ​ជាទី​ពេញចិត្ត
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637353682795891643
ទៅកាន់ទំព័រ៖