ព្រះត្រៃបិដក ភាគ ៦៦

ឬព្រាហ្មណ​ត្រកូល វេស្សត្រកូល ឬសុទ្ទ​ត្រកូល ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អាត្មាអញ​នឹង​បរិភោគ​អ្វី ឬនឹង​បរិភោគ​ក្នុង​ទីណា។
 [២៦០​] ពាក្យ​ថា ឱហ្ន៎ អាត្មាអញ​ដេក​មិន​ស្រួល​សោះ​ក្នុងថ្ងៃនេះ អាត្មាអញ​នឹង​ដេក​ក្នុង​ទីណា​ គឺ យប់​នេះ អាត្មាអញ​ដេក​មិន​ស្រួល​ហើយ​លើ​បន្ទះក្តារ ឬលើ​កន្ទេល លើ​ចម្ម​ខ័ណ្ឌ ឬលើ​កម្រាល​ស្មៅ​ លើ​កម្រាល​ស្លឹក ឬលើ​កម្រាល​ចំបើង លុះដល់​យប់​មក​ទៀត តើ​អាត្មាអញ​នឹង​ដេក​ឲ្យ​ស្រួល​ក្នុង​ទីណា​ លើ​គ្រែ ឬលើ​តាំង លើ​ពូក ឬលើ​ខ្នើយ ក្នុង​វិហារ ឬក្នុង​អឌ្ឍយោគ ក្នុង​ប្រាសាទ ឬក្នុង​ប្រាសាទ​ត្រងិល​ ឬក៏​ក្នុង​គុហា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ឱហ្ន៎ អាត្មាអញ​ដេក​មិន​ស្រួល​សោះ ក្នុងថ្ងៃនេះ អាត្មាអញ​នឹង​ដេក​ក្នុង​ទីណា។
 [២៦១​] ពាក្យ​ថា នូវ​វិតក្កៈ​ទាំងនេះ ក្នុង​បទ​ថា នូវ​វិតក្កៈ ដែល​គប្បី​ទួញ​យំ​ទាំងនេះ​ គឺ​នូវ​វិតក្កៈ​ប្រកបដោយ​បិណ្ឌបាត​ពីរ នូវ​វិតក្កៈ​ប្រកបដោយ​សេនាសនៈ​ពីរ ដែល​គប្បី​ទួញ​យំ​ ទួញ​យំ​ទួទៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) នូវ​វិតក្កៈ​ដែល​គប្បី​ទួញ​យំ ទាំងនេះ។
 [២៦២​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​ជា​សេក្ខៈ​ ជា​អ្នក​ត្រេច​ទៅ ដោយ​ការ​មិន​អាឡោះអាល័យ គប្បី​កំចាត់​បង់ សំនួរ​ត្រង់​ពាក្យ​ថា សេក្ខៈ​ ចុះ​ព្រោះ​ហេតុអ្វី ភិក្ខុ លោក​ហៅថា សេក្ខៈ។
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637353685019904732
ទៅកាន់ទំព័រ៖