ព្រះត្រៃបិដក ភាគ ៦៦

មិនមែន​ដោយដំណើរ​ជា​ទូត មិនមែន​ដោយដំណើរ​ដែលគេ​បញ្ជូន​ទៅ មិនមែន​ដោយ​ការ​បំរើ​ដោយ​ស្មង​ មិនមែន​ដោយ​វេជ្ជកម្ម មិនមែន​ដោយ​ឲ្យ​ដុំ​បាយ មិនមែន​ដោយ​ឲ្យ​ទៅ​ឲ្យ​មក គឺ​បាន បាន​ហើយ​ បាន​ចំពោះ បាន​ចំពោះ​ហើយ ដោយ​ធម៌​ដ៏​ស្មើ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បាន​ម្ហូបចំណី និង​គ្រឿង​ស្លៀកដណ្តប់​ក្នុង​កាល​ដ៏​គួរ។
 [២៦៦​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​នោះ ក្នុង​សាសនា​នេះ គប្បី​ដឹង​ប្រមាណ​ ដើម្បី​សន្តោស ត្រង់​ពាក្យ​ថា ភិក្ខុ​នោះ គប្បី​ដឹង​ប្រមាណ សេចក្តី​ថា ភិក្ខុ​ដឹង​ប្រមាណ​ដោយហេតុ​ ២ គឺ ដោយ​ការ​ទទួល ឬដោយ​ការ​បរិភោគ។
 ភិក្ខុ​ដឹង​ប្រមាណ​ដោយ​ការ​ទទួល តើ​ដូចម្តេច។ ទោះ​វត្ថុ​តិច ដែល​ទាយក​ឲ្យ ភិក្ខុ​ទទួល​ដើម្បី​អាណិត​ត្រកូល ដើម្បី​តាម​រក្សា​ត្រកូល​ ដើម្បី​អនុគ្រោះ​ត្រកូល ទោះ​វត្ថុ​ច្រើន​ដែល​ទាយក​ឲ្យ ភិក្ខុ​ទទួល​ចីវរ​ល្មមតែ​រក្សា​កាយ​ ទទួល​បិណ្ឌបាត​ល្មមតែ​រក្សា​ផ្ទៃ ភិក្ខុ​ដឹង​ប្រមាណ​ដោយ​ការ​ទទួល យ៉ាងនេះ។
 ភិក្ខុ​ដឹង​ប្រមាណ​ដោយ​ការ​បរិភោគ តើ​ដូចម្តេច។ ភិក្ខុ​ពិចារណា​ដោយ​ឧបាយ ហើយ​ប្រើប្រាស់​ចីវរ គ្រាន់តែ​ដើម្បី​ការពារ​ត្រជាក់ ដើម្បី​ការពារ​កំ​ដៅ​ ដើម្បី​ការ​ពារ​សម្ផ័​ស្ស​នៃ​របោម មូស ខ្យល់ កំ​ដៅ​ថ្ងៃ និង​ពស់​ទាំងឡាយ គ្រាន់តែ​ដើម្បីនឹង​បិទបាំង​អវយវៈ​ ដែល​ធ្វើ​សេចក្តី​ខ្មាស​ឲ្យ​កម្រើក ភិក្ខុ​ពិចារណា​ដោយ​ឧបាយ ហើយ​បរិភោគ​បិណ្ឌបាត​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 637353686943879292
ទៅកាន់ទំព័រ៖