ព្រះត្រៃបិដក ភាគ ៦៦

គឺ​គប្បី​នាំចេញ កំចាត់​បង់ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើឲ្យ​បាត់បង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​អារម្មណ៍​ទាំង​នុ៎ះ​ចេញ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​បន្ទោបង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​អារម្មណ៍​ទាំង​នុ៎ះ​ចេញ។
 [២៨៧​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​ជា​អ្នកមាន​ស្មារតី មានចិត្ត​ផុត​ស្រឡះ​ល្អ​ ត្រង់​ពាក្យ​ថា ភិក្ខុ គឺ​ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន ឬភិក្ខុ​ជា​សេក្ខៈ។ ពាក្យ​ថា​ ជា​អ្នកមាន​ស្មារតី សេចក្តី​ថា ការ​រលឹក ការ​រលឹក​រឿយ​ៗ។បេ។ ការ​រលឹក​ដោយ​ប្រពៃ​ សម្ពោ​ជ្ឈង្គៈ​គឺ​សតិ ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង នេះ លោក​ហៅថា ស្មារតី។ ភិក្ខុ​ប្រកបដោយ​ស្មារតី​នេះ។។បេ។ ភិក្ខុ​នោះ លោក​ហៅថា អ្នកមាន​ស្មារតី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​ជា​អ្នកមាន​ស្មារតី។ ពាក្យ​ថា​ មានចិត្ត​ផុត​ស្រឡះ​ល្អ សេចក្តី​ថា ចិត្ត​របស់​ភិក្ខុ​ចូល​បឋមជ្ឈាន ជា​ចិត្ត​ផុត​ ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​នី​វរ​ណៈ​ទាំងឡាយ ចិត្ត​របស់​ភិក្ខុ​ចូល​ទុតិយជ្ឈាន​ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​វិតក្កៈ និង​វិចារៈ​ទាំងឡាយ ចិត្ត​របស់​ភិក្ខុ​ចូល​តតិយជ្ឈាន​ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​បីតិ ចិត្ត​របស់​ភិក្ខុ​ចូល​ចតុត្ថជ្ឈាន​ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​សុខ និង​ទុក្ខ​ទាំងឡាយ ចិត្ត​របស់​ភិក្ខុ​ចូល​អាកាសានញ្ចាយតនៈ​ ជា​ចិត្ត​ផុត ផុត​ស្រឡះ ផុត​ស្រឡះ​ល្អ ចាក​រូបសញ្ញា ចាក​បដិឃ​សញ្ញា ចាក​នានត្ត​សញ្ញា​ ចិត្ត​របស់​ភិក្ខុ​ចូល​វិ​ញ្ញាណ​ញ្ចា​យតនៈ ជា​ចិត្ត (ផុត​)
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 637353695446366365
ទៅកាន់ទំព័រ៖