ព្រះត្រៃបិដក ភាគ ៦៦

បុគ្គល​នេះ​ ជា​រាគចរិត នេះ​ជា​ទោសចរិត នេះ​ជា​មោហ​ចរិត នេះ​ជា​វិតក្កចរិត នេះ​ជា​សទ្ធាចរិត នេះ​ជា​ញាណ​ចរិត។ ព្រះមានព្រះភាគ ទ្រង់​សំដែង​អសុភ​កថា ចំពោះ​បុគ្គល​ជា​រាគចរិត ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ប្រាប់​មេត្តាភាវនា​ចំពោះ​បុគ្គល​ជា​ទោសចរិត។ ព្រះមានព្រះភាគ​ ទ្រង់​ញុំាង​បុគ្គល​ជា​មោហ​ចរិត ឲ្យ​តាំងនៅ​ក្នុង​ឧទ្ទេស (ការ​រៀន​បាលី​) ក្នុង​បរិ​បុច្ឆា (ការ​រៀន​អដ្ឋកថា​) ក្នុង​ការ​ស្តាប់ធម៌​តាមកាល ក្នុង​ការសាកសួរ​ធម៌​តាមកាល ក្នុង​ការ​នៅ​រួម​ជាមួយនឹង​គ្រូ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ប្រាប់​អា​នា​បាន​ស្ស​តិ ចំពោះ​បុគ្គល​ជា​វិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ប្រាប់​និមិត្ត​គួរ​ជ្រះថ្លា គឺ​ការ​ត្រាស់​ដឹង​ប្រពៃ​នៃ​ព្រះពុទ្ធ​ ការ​ទ្រទ្រង់​ល្អ​នៃ​ធម៌ ការប្រតិបត្តិ​ប្រពៃ​នៃ​ព្រះសង្ឃ និង​សីល​ទាំងឡាយ​សម្រាប់​ខ្លួន​ ចំពោះ​បុគ្គល​ជា​សទ្ធាចរិត។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ប្រាប់​នូវ​វិបស្សនា​និមិត្ត​ គឺ​អាការ​មិន​ទៀង អាការ​ជា​ទុក្ខ អាការ​មិនមែន​ខ្លួន ចំពោះ​បុគ្គល​ជា​ញាណ​ចរិត។
បុគ្គល​ឋិតនៅ​លើកំពូល​ភ្នំ​ថ្ម គប្បី​ឃើញ​ប្រជុំជន​ក្នុង​ទី​ជុំវិញ​បាន យ៉ាងណា បពិត្រ​ព្រះ​សុ​មេ​ធៈ​ ទ្រង់​មាន​សម​ន្ត​ចក្ខុ ព្រះអង្គ​ជា​បុគ្គល​ប្រាសចាក​សេចក្តី​សោក សូម​ឡើង​កាន់​ប្រាសាទ​គឺ​ធម៌​ ហើយ​ទត​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637351919495173610
ទៅកាន់ទំព័រ៖