ព្រះត្រៃបិដក ភាគ ៦៦

 [៣០​] អធិប្បាយ​ពាក្យ​ថា​ ធម៌​ដែល​ព្រះអង្គ​ជ្រាប​ដោយ​ព្រះអង្គ​ឯង ជា​គ្រឿង​នាំចេញ​នូវ​អន្តរាយ ត្រង់​ពាក្យ​ថា ធម៌​ដែល​ព្រះអង្គ​ជ្រាប​ដោយ​ព្រះអង្គ​ឯង​ គឺ​មិន​ជឿ​តាម​គេ​ថា​យ៉ា​ងនេះៗ មិនមែន​ដោយ​ឮថា​ដូ​ច្នេះ​ៗ មិនមែន​ដោយ​ឮតៗ​គ្នា មិនមែន​ដោយ​ការ​ផ្សែផ្សំ​នឹង​ក្បួន​ មិនមែន​ដោយហេតុ​នៃ​សេចក្តី​ត្រិះរិះ មិនមែន​ដោយហេតុ​នៃ​ការ​គ្នេរគ្នាន់ មិនមែន​ដោយ​សេចក្តី​ត្រិះរិះ​នូវ​អាការៈ​ មិនមែន​ដោយហេតុ​ដែល​ខ្លួន​យល់ ខ្លួន​ពិនិត្យ ខ្លួន​ចូលចិត្ត​ទេ គឺ​ព្រះអង្គ​ជ្រាប​ដោយ​ព្រះអង្គ​ឯង​ពិត​ ជា​ធម៌​ជាក់ច្បាស់​ចំពោះ​ព្រះអង្គ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ធម៌​ដែល​ព្រះអង្គ​ជ្រាប​ដោយ​ព្រះអង្គ​ឯង។ ពាក្យ​ថា ជា​គ្រឿង​នាំចេញ​នូវ​អន្តរាយ ត្រង់​ពាក្យ​ថា អន្តរាយ បាន​ដល់ អន្តរាយ​ពីរ​គឺ​ អន្តរាយ​ច្បាស់លាស់ ១ អន្តរាយ​កំបាំង ១ ។
 អន្តរាយ​ច្បាស់លាស់ តើ​ដូចម្តេច។ សីហៈ ខ្លាធំ ខ្លា​ដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ គោ​ ក្របី ដំរី ពស់ ខ្ទួយ ក្អែប ពួក​ចោរ ឬ​ពួក​មាណព ធ្វើ​ចោរកម្ម​ក្តី មិនទាន់​ធ្វើ​ចោរកម្ម​ក្តី​ រោគ​ភ្នែក រោគ​ត្រចៀក រោគ​ច្រមុះ រោគ​អណ្តាត រោគ​កាយ រោគ​ក្បាល រោគ​គុម្ពត្រចៀក រោគ​មាត់​ រោគ​ធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគ​ផ្ទៃ វិលមុខ ធ្លាក់ឈាម​ ចុកសៀត ចុក​ផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួច​ពិស រមាស់ កម រោគ​កើត​ក្នុង​ទី​ខ្វារ​ដោយ​ក្រចក​ ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះ​ផ្អែមមាត់ ឫសដូង​ដុះ បូស ឫសដូងបាត អាពាធ​កើតអំពី​ប្រមាត់​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637351920552812195
ទៅកាន់ទំព័រ៖