ព្រះត្រៃបិដក ភាគ ៦៦
[៣] អធិប្បាយពាក្យថា នូវវិវេកផង សន្តិបទផង ចំពោះព្រះអង្គ ដែលទ្រង់ស្វែងរកគុណដ៏ធំ ត្រង់ពាក្យថា វិវេក បានដល់ វិវេក ៣ គឺកាយវិវេក ចិត្តវិវេក ឧបធិវិវេក។
កាយវិវេក តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះ គុហាភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ទាំងជាអ្នកស្ងប់ស្ងាត់ដោយកាយ គឺភិក្ខុនោះដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់ឯង ដេកម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានទីចង្រ្កមម្នាក់ឯង ត្រាច់ទៅ សម្រេចនៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យទៅម្នាក់ឯង នេះ កាយវិវេក។
ចិត្តវិវេក តើដូចម្តេច។ ភិក្ខុចូលបឋមជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកនីវរណធម៌ទាំងឡាយ ចូលទុតិយជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកវិតក្កៈ និងវិចារៈ ចូលតតិយជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកបីតិ ចូលចតុត្ថជ្ឈាន ចិត្តស្ងប់ស្ងាត់ចាកសុខ និងទុក្ខ ចូលអាកាសានញ្ចាយតនៈ ចិត្តស្ងប់ស្ងាត់ចាករូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា
ID: 637351907086679514
ទៅកាន់ទំព័រ៖