ព្រះត្រៃបិដក ភាគ ៦៦
ហេតុនោះ (ទ្រង់ត្រាស់ថា) បាតិមោក្ខ និងសមាធិ។ ហេតុនោះ ព្រះពុទ្ធនិម្មិតនោះត្រាស់ថា
ព្រះអង្គមានចក្ខុបើកហើយ បានសំដែងធម៌ ដែលព្រះអង្គជ្រាបដោយព្រះអង្គឯង ជាគ្រឿងនាំចេញនូវអន្តរាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គសំដែងនូវបដិបទា បាតិមោក្ខ និងសមាធិ។
[៣៣] (ព្រះមានព្រះភាគត្រាស់តបថា) បុគ្គលមិនគប្បីឡេះឡោះដោយភ្នែក គប្បីរារាំងត្រចៀកចាកគាមកថា មិនគប្បីជាប់ចំពាក់ក្នុងរសផង មិនគប្បីប្រកាន់វត្ថុណាមួយក្នុងលោកផង ។
[៣៤] អធិប្បាយពាក្យថា បុគ្គលមិនគប្បីឡេះឡោះដោយភ្នែក សំនួរថា បុគ្គលអ្នកឡេះឡោះដោយភ្នែក តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកឡេះឡោះដោយភ្នែក ប្រកបដោយសេចក្តីឡេះឡោះដោយភ្នែក គិតថា អាត្មាអញគួរឃើញអារម្មណ៍ដែលមិនធ្លាប់ឃើញ គួររំលងចោលអារម្មណ៍ដែលឃើញហើយ ប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ និងការត្រាច់ទៅមិនឈប់ឈរ គឺចេញអំពីអារាម ទៅអារាម អំពីឱទ្យាន ទៅឱទ្យាន អំពីស្រុក ទៅស្រុក អំពីនិគម ទៅនិគម អំពីក្រុងទៅក្រុង អំពីដែនទៅដែន អំពីជនបទ ទៅជនបទ ដើម្បីឃើញរូប
ID: 637351924402688958
ទៅកាន់ទំព័រ៖