ព្រះត្រៃបិដក ភាគ ៦៦

ក្នុង​កាលនោះ មិន​គប្បី​ធ្វើ​នូវ​ការ​ទួញ​យំ ក្នុង​ទីណា​មួយ​ទេ មួយទៀត មិន​គប្បី​ប្រាថ្នា​ភព​ មិន​គប្បី​ញាប់ញ័រ ក្នុង​អារម្មណ៍​ដែល​គួរខ្លាច​ទាំងឡាយ​ឡើយ។
[៤៣​] ភិក្ខុ​បាន​បាយ​ក្តី ទឹក​ក្តី បង្អែម​ក្តី​ សំពត់​ក្តី មិន​គប្បី​ធ្វើ​នូវ​ការ​សន្សំទុក​ទេ មួយទៀត កាលបើ​មិនបាន​វត្ថុ​ទាំងនោះ ក៏​មិន​គប្បី​តក់ស្លុត​ឡើយ។

 [៤៤​] អធិប្បាយ​ពាក្យ​ថា បាយ​ក្តី ទឹក​ក្តី​ បង្អែម​ក្តី សំពត់​ក្តី ត្រង់​ពាក្យ​ថា បាយ គឺ​បាយ នំ សដូវ ត្រី សាច់។ ពាក្យ​ថា ទឹក គឺ​ទឹក​ ៨ យ៉ាង គឺ ទឹក​ស្វាយ ទឹក​ព្រីង ទឹកចេក​មាន​គ្រាប់ ទឹកចេក​ឥត​គ្រាប់ ទឹក​ស្រគំ ទឹក​ចន្ទ​ ទឹក​ក្រអៅឈូក ទឹក​មាក់ប្រាង។ ទឹក ៨ យ៉ាង​ដទៃទៀត គឺ​ទឹក​សង្ឃ័រ ទឹ​កពទ្រា​តូច ទឹ​កពទ្រា​ធំ​ ទឹកដោះថ្លា ទឹក​គឺ​ប្រេង ទឹក​បបរ ទឹកដោះស្រស់ ទឹក​រស (ស្លឹកឈើ ជាដើម​)។ ពាក្យ​ថា បង្អែម គឺ​បង្អែម​ដែល​ធ្វើអំពី​ម្សៅ បង្អែម​នំ បង្អែម​មើម​ឈើ បង្អែម​សម្បកឈើ​ បង្អែម​ស្លឹកឈើ បង្អែម​ផ្កាឈើ បង្អែម​ផ្លែឈើ។ ពាក្យ​ថា សំពត់ បាន​ដល់​សំពត់ ៦ យ៉ាង​ គឺ​សំពត់​សម្បកឈើ ១ សំពត់​អម្បោះ ១ សំពត់សូត្រ ១ សំពត់​រោមសត្វ ១
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637351928162398739
ទៅកាន់ទំព័រ៖