ព្រះត្រៃបិដក ភាគ ៦៦
[៤៩] អធិប្បាយពាក្យថា គប្បីវៀរចាកកុក្កុច្ចៈ មិនគប្បីប្រហែសទេ ត្រង់ពាក្យថា កុក្កុច្ចៈ ; គឺការរពឹសដៃ ហៅថា កុក្កុច្ចៈ ការរពឹសជើង ហៅថា កុក្កុច្ចៈ ការរពឹសដៃ និងជើង ហៅថា កុក្កុច្ចៈ សេចក្តីសំគាល់ក្នុងរបស់គួរ ថាជារបស់មិនគួរ សេចក្តីសំគាល់ក្នុងរបស់មិនគួរថា ជារបស់គួរ សេចក្តីសំគាល់ក្នុងរបស់មិនមានទោស ថាជារបស់មានទោស សេចក្តីសំគាល់ក្នុងរបស់មានទោស ថាជារបស់មិនមានទោស កុក្កុច្ចៈ អាការនៃកុក្កុច្ចៈ ភាពនៃកុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្តឯណា មានសភាពយ៉ាងនេះ នេះហៅថា កុក្កុច្ចៈ។ ម្យ៉ាងទៀត កុក្កុច្ចៈ សេចក្តីក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត រមែងកើតដោយហេតុ ២ គឺភាពនៃអំពើដែលខ្លួនធ្វើហើយ ឬមិនបានធ្វើ។ កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត រមែងកើតឡើងព្រោះអំពើដែលធ្វើហើយ ឬមិនបានធ្វើ តើដូចម្តេច។ កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្តកើតឡើងថា កាយទុច្ចរិត អញបានធ្វើហើយ កាយសុចរិត អញមិនបានធ្វើទេ។ កុក្កុច្ចៈ។បេ។ ការស្លាកស្នាមនៃចិត្តកើតឡើងថា វចីទុច្ចរិត អញបានធ្វើហើយ មនោទុច្ចរិត អញបានធ្វើហើយ បាណាតិបាត អញបានធ្វើហើយ ការវៀរចាកបាណាតិបាត អញមិនបានធ្វើទេ។ កុក្កុច្ចៈ ការក្តៅក្រហាយនៃចិត្ត ការស្លាកស្នាមនៃចិត្ត កើតឡើងថា អទិន្នាទាន អញធ្វើហើយ កាមេសុមិច្ឆាចារ អញធ្វើហើយ មុសាវាទ អញធ្វើហើយ
ID: 637351930338307238
ទៅកាន់ទំព័រ៖