ព្រះត្រៃបិដក ភាគ ៦៦
កាលណាអញគប្បីកំណត់ដឹងទុក្ខ ដែលមិនទាន់កំណត់ដឹងក្តី នឹងលះបង់កិលេសដែលមិនទាន់លះបង់ក្តី នឹងចំរើនមគ្គ ដែលមិនទាន់ចំរើនក្តី នឹងធ្វើឲ្យជាក់ច្បាស់នូវនិរោធ ដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីវៀរចាកកុក្កុច្ចៈ មិនគប្បីប្រហែសទេ។
[៥០] អធិប្បាយពាក្យថា មួយទៀត គប្បីនៅក្នុងទីអង្គុយ ឬទីដេក ដែលមិនមានសំឡេង ត្រង់ពាក្យថា មួយទៀត គឺជាបទតភ្ជាប់។បេ។ ភិក្ខុអង្គុយក្នុងទីណា គឺគ្រែ តាំង ពូក កន្ទេល កំណាត់ស្បែក កម្រាលស្មៅ កម្រាលស្លឹក កម្រាលចំបើង ទីនោះ លោកហៅថា ទីអង្គុយ។ សេនាសនៈ វិហារ អឌ្ឍយោគ ប្រាសាទ ប្រាសាទត្រងិល គុហា លោកហៅថា ទីដេក ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត ក្នុងទីអង្គុយ ឬទីដេក។ ពាក្យថា គប្បីនៅក្នុងទីដែលមិនមានសំឡេង
ID: 637351931324998436
ទៅកាន់ទំព័រ៖