ព្រះត្រៃបិដក ភាគ ៦៦
បុគ្គលនោះ ព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កៀកកើយ ផ្តេកផ្តិត ប្រកបដោយការព្យាយាមជាគ្រឿងដុតកំដៅកិលេសនេះ ទើបលោកហៅថា អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមានព្យាយាមជាគ្រឿងដុតកំដៅកិលេស គប្បីគប់រកការភ្ញាក់រឭក។
[៥៤] អធិប្បាយពាក្យថា គប្បីលះបង់នូវសេចក្តីខ្ជិលច្រអូស មាយា ការសើច ការលេង មេថុនធម្ម ព្រមទាំងការស្អិតស្អាង ត្រង់ពាក្យថា សេចក្តីខ្ជិលច្រអូស គឺសេចក្តីខ្ជិលច្រអូល អាការនៃការខ្ជិលច្រអូស ភាពនៃការខ្ជិលច្រអូស ភាពនៃចិត្តខ្ជិលច្រអូស សេចក្តីខ្ជិល អាការខ្ជិល ភាពនៃសេចក្តីខ្ជិលណា នេះ លោកហៅថា សេចក្តីខ្ជិលច្រអូស។ ពាក្យថា មាយា គឺការប្រព្រឹត្តិប្រកបដោយការបញ្ឆោត លោកហៅថា មាយា។ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុនៃការបិទបាំងទុច្ចរិតនោះ តែងប្រាថ្នាថា អ្នកផងកុំដឹងអញ ត្រិរិះថា អ្នកផងកុំដឹងអញ ពោលនូវវាចាថា អ្នកផងកុំស្គាល់អញ ប្រឹងប្រែងដោយកាយថា អ្នកផងកុំដឹងអញ។ មាយា ភាពនៃមាយា ការបំភ្លេច ការបញ្ឆោត ការបំភ័ន្ត ការរោយរាយ ការនាំចេញ ការរក្សាពុត ការលាក់ពុត ការលាក់លៀម ការបិទបាំង ការគ្របបិទបាំង អំពើដ៏ជ្រៅ
ID: 637351932362321749
ទៅកាន់ទំព័រ៖