ព្រះត្រៃបិដក ភាគ ៦៦

 ការ​លេង​ប្រកបដោយ​វាចា តើ​ដូចម្តេច។ ការ​ធ្វើឲ្យ​ដូចជា​ស្គរ​ដោយ​សំឡេង​មាត់ ការ​ធ្វើត្រាប់​ស្គរ​ដោយ​មាត់​ ការ​ធ្វើ​សំឡេង​ដោយ​មាត់ ដូចជា​ស្គរ​ដែលគេ​វាយ​ហើយ ការ​ធ្វើ​សំឡេង​ដោយ​អណ្តាត​ទល់​បបូរមាត់​ ការ​បញ្ចេញ​សំឡេង​ដូច​ស្គរ​ដោយ​មាត់ ការ​ធ្វើឲ្យ​ដូចជា​ស្គរ​តូច​ដោយ​មាត់ ការ​និយាយ​ពន្យល់​ឲ្យ​អ្នក​រាំ​ ការ​ស្រែក​ហ៊ោ ការ​ច្រៀង អំពើ​សើច​លេង នេះ​ហៅថា ការ​លេង​ប្រកបដោយ​វាចា។
 ឈ្មោះថា មេថុនធម្ម បាន​ដល់​ធម៌​អសប្បុរស ធម៌​របស់​អ្នកស្រុក ធម៌​របស់​អ្នក​ខូច​ ធម៌​អាក្រក់ មាន​ទឹកជា​ទីបំផុត ធម៌​កំបាំង ការ​ជួបជុំ​របស់​បុគ្គល ១ គូៗ។ ព្រោះ​ហេតុអ្វី​ ទើប​លោក​ហៅថា មេថុនធម្ម។ ធម៌​របស់​បុគ្គល ២ នាក់ ដែល​ត្រេត​អរ ត្រេកអរ​ក្រៃពេក​ មានចិត្ត​ទទឹក​ដោយ​រាគៈ មាន​កិលេស​រួបរឹត មានចិត្ត​ដែល​កិលេស​គ្រប​សង្កត់ ធម៌​របស់​បុគ្គល​ ២ នាក់​ស្មើគ្នា ព្រោះហេតុនោះ លោក​ហៅថា មេថុនធម្ម។ ពួក​ជន​អ្នកធ្វើ​ជម្លោះ ២ នាក់​ អ្នកធ្វើការ​ប្រកាន់ ២ នាក់ អ្នកធ្វើ​តិរច្ឆានកថា ២ នាក់ អ្នកធ្វើការ​ជជែក ២ នាក់​ អ្នកធ្វើ​អធិករណ៍ ២ នាក់ អ្នក​និយាយ ២ នាក់ អ្នកចរចា ២ នាក់ លោក​ហៅថា អ្នកធ្វើ​ធម៌​ជាគូ​ យ៉ាងណា ធម៌​របស់​បុគ្គល ២ នាក់ ដែល​ត្រេកអរ ត្រេកអរ​ក្រៃពេក មានចិត្ត​ទទឹក​ដោយ​រាគៈ​ មាន​កិលេស​រួបរឹត មានចិត្ត​ដែល​កិលេស​គ្រប​សង្កត់
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637351933018813643
ទៅកាន់ទំព័រ៖