ព្រះត្រៃបិដក ភាគ ៦៦

នក្ខត្តឫក្ស​ផង​ អធិប្បាយ​ថា ពួក​គ្រូធ្មប់ តែង​ប្រកប​អំពើធ្មប់ កាលបើ​ទីក្រុង​គេ​បិទ​ហើយ ឬសង្រ្គាម​តទល់​គ្នា​ហើយ​ ក៏​ញុំាង​ចង្រៃ​ឲ្យ​កើត ញុំាង​ឧបទ្រព​ឲ្យ​កើត ញុំា​ងរោ​គឲ្យ​កើត ធ្វើឲ្យ​ចុក ធ្វើឲ្យ​ចុកសៀត​ ធ្វើឲ្យ​គ្រុនក្តៅ ធ្វើឲ្យ​ចុះ​ឈាម ចំពោះ​ពួក​បច្ចាមិត្រ​ជាស​ត្រូវ ពួក​គ្រូធ្មប់​តែង​ប្រកប​អំពើធ្មប់​ យ៉ាងនេះ។ ពួក​គ្រូទាយ​សុបិន តែង​ទាយ​សុបិន​ថា បុគ្គល​ណា យល់សប្ត​ក្នុង​វេលា​ព្រឹកព្រហាម​ វិបាក​រមែង​មាន​យ៉ាងនេះ បុគ្គល​ណា យល់សប្ត​ក្នុង​វេលា​ថ្ងៃត្រង់ វិបាក​រមែង​មាន​យ៉ាងនេះ​ បុគ្គល​ណា យល់សប្ត​ក្នុង​វេលា​ថ្ងៃរសៀល វិបាក​រមែង​មាន​យ៉ាងនេះ បុគ្គល​ណា យល់សប្តិ​ក្នុង​បឋមយាម​ ក្នុង​មជ្ឈិមយាម ក្នុង​បច្ឆិមយាម បុគ្គល​ណា ដេក​ដោយ​ចំហៀង​ខាងស្តាំ បុគ្គល​ណា ដេក​ដោយ​ចំហៀង​ខាងឆ្វេង​ បុគ្គល​ណា ដេកផ្ងារ បុគ្គល​ណា ដេក​ផ្កាប់ បុគ្គល​ណា យល់សប្ត​ឃើញ​ព្រះចន្ទ បុគ្គល​ណា យល់​សប្ត​យើញ​ព្រះអាទិត្យ​ បុគ្គល​ណា យល់សប្ត​ឃើញ​មហាសមុទ្រ បុគ្គល​ណា យល់សប្ត​ឃើញ​ស្តេចភ្នំ​ឈ្មោះ​សិនេរុ បុគ្គល​ណា​យល់សប្ត​ឃើញ​ដំរី​ បុគ្គល​ណា​យល់សប្ត​ឃើញ​សេះ
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637351934210062877
ទៅកាន់ទំព័រ៖