ព្រះត្រៃបិដក ភាគ ៦៦

គឺ​គប្បី​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​នូវ​ការទិញ និង​ការ​លក់ គប្បី​ជា​អ្នក​ឆ្ងាយ​ វៀរ វៀរ​ស្រឡះ ឃ្លាត​ចេញ រលាស់ចោល រួច​ស្រឡះ ប្រាស​ចេញ​ចាក​ការទិញ និង​ការ​លក់ គប្បី​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​តាំងនៅ​ក្នុង​ការទិញ និង​ការ​លក់។
 [៦៤​] ពាក្យ​ថា មិន​គប្បី​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល​ ក្នុង​ទីណា​មួយ អធិប្បាយ​ថា ពួក​កិលេស​ជា​គ្រឿង​ធ្វើ​នូវ​ការ​ឲ្យ​គេ​តិះដៀល តើ​ដូចម្តេច។ មាន​សមណព្រាហ្មណ៍​ពួក​មួយ​ មាន​ឫទ្ធិ មាន​ទិព្វចក្ខុ ដឹងចិត្ត​របស់​បុគ្គល​ដទៃ សមណព្រាហ្មណ៍​ទាំងនោះ ឃើញ​អំពី​ចម្ងាយ​ខ្លះ​ មិនឃើញ​ក្នុង​ទី​ជិត​ខ្លះ ដឹងចិត្ត​ដោយចិត្ត​ខ្លះ។ មាន​ពួក​ទេវតា​ខ្លះ មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ ដឹងចិត្ត​របស់​បុគ្គល​ដទៃ ទេវតា​ទាំងនោះ ឃើញ​អំពី​ចម្ងាយ​ខ្លះ មិន​ប្រាកដ​ក្នុង​ទី​ជិត​ខ្លះ ដឹង​ច្បាស់​នូវ​ចិត្ត​ដោយចិត្ត​ខ្លះ។ ជន​ទាំង ២ ពួក​នោះ រមែង​ឲ្យ​គេ​តិះដៀល ដោយ​កិលេស​គ្រោតគ្រាត​ខ្លះ ដោយ​កិលេស​ជា​កណ្តាល​ខ្លះ​ ដោយ​កិលេស​ដ៏​ល្អិត​ខ្លះ។ ពួក​កិលេស​គ្រោតគ្រាត តើ​ដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត​ មនោ​ទុច្ចរិត ទាំងនេះ​ហៅថា កិលេស​គ្រោតគ្រាត។ ពួក​កិលេស​ជា​កណ្តាល តើ​ដូចម្តេច។ កាម​វិតក្កៈ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637351969681409567
ទៅកាន់ទំព័រ៖