ព្រះត្រៃបិដក ភាគ ៦៦

ហើយ​កាន់​យក​នូវ​បាត្រ​ និង​ចីវរ ចូល​ទៅ​ស្រុក ឬនិគម​ដើម្បី​បិណ្ឌបាត​ដោយ​កាយ​ដែល​រក្សា​ហើយ ដោយ​វាចា​ដែល​រក្សា​ហើយ​ ដោយចិត្ត​ដែល​រក្សា​ហើយ ដោយ​ស្មារតី​ដែ​លតំ​កល់​មាំ​ហើយ ដោយ​ឥន្រ្ទិយ​ដែល​សង្រួម​ហើយ​ ភិក្ខុ​នោះ​មិន​ជាប់​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ មិន​កួច​កាន់​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ មិន​ចំពាក់​ក្នុង​អារម្មណ៍​នោះ​ ៗ មិនដល់​នូវ​ការ​វិនាស​ក្នុង​អារម្មណ៍​នោះ ៗ ភិក្ខុ​មិន​ជាប់​ក្នុង​ស្រុក យ៉ាងនេះ​ខ្លះ។ ពាក្យ​ថា មិន​គប្បី​ជាប់​ក្នុង​ស្រុក បាន​សេចក្ដី​ថា មិន​គប្បី​ជាប់ មិន​គប្បី​កួច​កាន់​ មិន​គប្បី​ចំពាក់ មិន​គប្បី​កង្វល់​ក្នុង​ស្រុក ជា​អ្នក​មិន​ជាប់ចិត្ត មិន​ធ្លាក់ចុះ មិន​ជ្រុលជ្រប់​ មិន​ងល់​ងប់ ប្រាសចាក​ការ​ជាប់​ចំពាក់ ឃ្លាតចាក​ការ​ជាប់​ចំពាក់ លះបង់​ការ​ជាប់​ចំពាក់។បេ។ គប្បី​នៅ​ដោយចិត្ត​ដ៏​ប្រសើរ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ជាប់​ក្នុង​ស្រុក។
 [៦៦​] ពាក្យ​ថា មិន​គប្បី​ពោល​រាក់ទាក់​នឹង​ជន​ ព្រោះ​ប្រាថ្នា​លាភ អធិប្បាយ​ថា ការ​រាក់ទាក់ តើ​ដូចម្ដេច។ ការ​ហៅរក ការ​ពោល រាក់ទាក់​ ការ​ពោល​ស្រស់ស្រាយ ការ​ពោល​ស្រុស​ស្រួល ការ​ពោល​រួសរាយ ការ​លួងលោម ការ​បន្ទន់ចិត្ត​គ្រហស្ថ​ ការ​លើក​បញ្ជោរ ការ​លើ​កតំ​កើង ការ​ពោល​ពាក្យជា​ទី​ស្រលាញ់​រឿយ ៗ ការ​បន្ទោ​បន្ទន់កាយ​ ការ​ពោល​ពាក្យ​ដូច​សម្ល​សណ្ដែកបាយ ការ​ថ្នាក់ថ្នម​កូន​របស់​គ្រហស្ថ ការ​ពោល​ពាក្យ​ដូច​ស៊ី​ខ្នង​ជន​ដទៃ​ទៅ​រក​ពួក​ជន​ដទៃ​ណា​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637351970554961055
ទៅកាន់ទំព័រ៖