ព្រះត្រៃបិដក ភាគ ៦៧
សុត្តន្តបិដក
ខុទ្ទកនិកាយ ចូឡនិទេ្ទស
បឋមភាគ
សូមនមស្ការ ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ។
បាវាយនវគ្គ
វត្ថុគាថា
[១] ពាវរីព្រាហ្មណ៍ អ្នកដល់ត្រើយនៃមន្ត បា្រថ្នាសេចក្តីមិនមានកង្វល់ ចេញចាកបុរីជាទីរីករាយនៃពួកអ្នកដែនកោសល ទៅកាន់ទក្ខិណាបថជនបទ។
[២] គាត់អាស្រ័យនៅទៀបច្រាំងស្ទឹងគោធាវរី ក្នុងទីព្រំដែនអស្សកៈ និងមុឡកៈ (ចិញ្ចឹមជីវិត) ដោយការសែ្វងរកមើម និងផលាផល។
[៣] សុ្រកអាស្រ័យជិតស្ទឹងគោធាវរីនោះ ជាស្រុកសម្បូរ ព្រាហ្មណ៍ក៏បានបរិច្ចាគមហាយ័ញ្ញ ដោយសួយដែលកើតអំពីស្រុកនោះ។
[៤] លុះពាវរីព្រាហ្មណ៍បរិច្ចាគមហាយ័ញ្ញរួចហើយ ក៏ចូលមកកាន់អាស្រមវិញ កាលគាត់ត្រឡប់ចូលមកហើយ ព្រាហ្មណ៍ដទៃបានមកដល់ដែរ។
ID: 637354138029575510
ទៅកាន់ទំព័រ៖