ព្រះត្រៃបិដក ភាគ ៦៧

 [៤៩​] បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ​មាន​ចក្ខុ​ ពាវ​រី​ព្រាហ្មណ៍​ ព្រមទាំង​ពួក​សិស្ស មាន​ចិត្ត​រីករាយ​ សោមនស្ស​ ថ្វាយបង្គំ​ព្រះបាទ​នៃ​ព្រះអង្គ​ដ៏​ចំរើន។
 [៥០] (ព្រះមានព្រះភាគ​ ត្រាស់​តប​ថា​) ពាវ​រី​ព្រាហ្មណ៍​ ព្រមទាំង​ពួក​សិស្ស​ ចូរ​បាន​សុខ​ ម្នាល​មាណព​ ទាំង​អ្នក​ក៏​ចូរ​បាន​សុខ​ ចូរ​មាន​ជន្មាយុ​យឺនយូរ។
 [៥១​] អ្នក​ទាំងឡាយ​ តថាគត​បើកឱកាសឲ្យ​ហើយ​ ប្រាថ្នា​ក្នុងចិត្ត​ (ដើម្បី​សួរ​) នូវ​ប្រស្នា​ណាមួយ​ ចូរ​សួរ​មក​ចុះ​ ដើម្បី​កំចាត់​បង់​សេ​ចកី្ត​សង្ស័យ​គ្រប់ប្រការ​ របស់​ពាវ​រី​ព្រាហ្មណ៍​ផង​ របស់​អ្នកផង​ ទាំងអស់គ្នា។
 [៥២​] អជិត​មាណព​ ដែល​ព្រះសម្ពុទ្ធ​ទ្រង់​បើកឱកាសឲ្យ​ហើយ​ ក៏​អង្គុយ​ប្រណម្យ​អញ្ជលី​ សួរ​ប្រស្នា​ជាបឋម​ ចំពោះ​ព្រះ​តថាគត​ ក្នុង​បា​សា​ណកចេតិយ​នោះ។

ចប់​ វត្ថុ​គាថា។

ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637354143087050108
ទៅកាន់ទំព័រ៖