ព្រះត្រៃបិដក ភាគ ៦៧
ការចងក្រោធទុក សេចក្តីលុបគុណ ការវាយឫកស្មើ សេចក្តីច្រណែន សេចក្តីកំណាញ់ កិច្ចកល សេចក្តីអួតអាង សេចក្តីរឹងត្អឹង ការប្រណាំងប្រជែង មានះ សេចក្តីមើលងាយ សេចក្តីស្រវឹង និងសេចក្តីប្រហែស អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវ៉ាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង។ មួយទៀត ក្រោធ លោកពោលថាផ្សែង
ម្នាលព្រាហ្មណ៍ សេចក្តីពិតថា មានះរបស់អ្នក ទុកជាអម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ទុកជាផ្សែង ការពោលពាក្យកុហក ទុកជាផេះ អណ្តាត ទុកជាវែក ហឫទ័យរបស់អ្នកដែលយកចិត្តទុកដាក់ ទុកជាកន្លែងភ្លើង ខ្លួនដែលទូន្មានល្អហើយ ទុកជាជាតិរបស់បុរស។
ID: 637354367739310092
ទៅកាន់ទំព័រ៖