ព្រះត្រៃបិដក ភាគ ៦៧
ក្នុងកាលខ្លះ ក្រោធគ្រាន់តែធ្វើចិត្តឲ្យល្អក់ តែមិនទាន់ធ្វើមុខឲ្យក្រញូវនៅឡើយក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែធ្វើមុខឲ្យក្រញូវ តែមិនទាន់ញុំាងចង្កាឲ្យកំរើកនៅឡើយក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែញ៉ាំងចង្កាឲ្យកំរើក តែមិនទាន់បញ្ចេញវាចាអាក្រក់នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែបញ្ចេញវាចាអាក្រក់ តែមិនទាន់ក្រឡេកមើលទិសតូច និងទិសធំនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែក្រឡេកមើលទិសតូច និងទិសធំ តែមិនទាន់ចាប់កាន់ដំបង និងកាំបិតនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែចាប់កាន់ដំបង និងកាំបិត តែមិនទាន់ងាឡើងនូវដំបង និងកាំបិតនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែងាឡើងនូវដំបង និងកាំបិត តែមិនទាន់សំពងកាប់ដោយដំបង និងកាំបិតនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែសំពងកាប់ដោយដំបង និងកាំបិត តែមិនទាន់ធ្វើឲ្យធ្លុះធ្លាយ ដាច់ដាចនៅឡើយ ក៏មាន។
ID: 637354368454871499
ទៅកាន់ទំព័រ៖