ព្រះត្រៃបិដក ភាគ ៦៧

 ទិដ្ឋ​សំសន្ទនា​បុច្ឆា តើ​ដូចម្តេច។ លក្ខណៈ​ដែល​បុគ្គល​បានដឹង​ ឃើញ ថ្លឹង ពិចារណា យល់​ច្បាស់ ប្រាកដ​ដោយ​ប្រក្រតី​ហើយ បុគ្គល​សួរ​នូវ​ប្រស្នា ដើម្បី​ប្រយោជន៍​ប្រៀបផ្ទឹម​ជា​មួយ​នឹង​ពួក​អ្នកប្រាជ្ញ​ដទៃ នេះ ទិដ្ឋ​សំសន្ទនា​បុច្ឆា។
 វិ​មតិ​ច្ឆេ​ទនា​បុច្ឆា តើ​ដូចម្តេច។ បុគ្គល​ស្ទុះ​ទៅកាន់​សេចក្តី​សង្ស័យ ស្ទុះ​ទៅកាន់​សេចក្តី​ងឿងឆ្ងល់​ មានគំនិត​បែក​ជា​ពីរ ដោយ​ប្រក្រតី​ថា យ៉ាងនេះ​ទេ​ឬ ឬមិន​មែនទេ ដូចម្តេច​ហ្ន៎​ ប្រការ​ដូចម្តេច​ហ្ន៎ បុគ្គល​នោះ សួរ​ប្រស្នា ដើម្បី​កាត់​សេចក្តី​ងឿងឆ្ងល់ នេះ វិ​មតិ​ច្ឆេ​ទនា​បុច្ឆា។ នេះ​បុច្ឆា ៣។ បុច្ឆា (សំនួរ​) ៣ ដទៃទៀត​ គឺ មនុស្ស​បុច្ឆា អមនុស្ស​បុច្ឆា និម្មិត​បុច្ឆា។
 មនុស្ស​បុច្ឆា តើ​ដូចម្តេច។ ពួក​មនុស្ស​ចូល​ទៅ​គាល់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ហើយ​សួរ​ប្រស្នា​គឺ ពួក​ភិក្ខុ​សួរ ពួក​ភិក្ខុនី​សួរ ពួក​ឧបាសក​សួរ ពួក​ឧបាសិកា​សួរ ពួក​ព្រះរាជា​សួរ​ ​ពួក​ក្សត្រ​សួរ ពួក​ព្រាហ្មណ៍​សួរ ពួក​វេស្សៈ​សួរ ពួក​សុទ្ទៈ​សួរ ពួក​គ្រហស្ថ​សួរ ពួក​បព្វជិត​សួរ​ នេះ​មនុស្ស​បុច្ឆា។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637354370439816061
ទៅកាន់ទំព័រ៖