ព្រះត្រៃបិដក ភាគ ៦៧

មួយទៀត​ ព្រះអង្គ​ឈ្មោះថា​ ទ្រង់​ដល់​នូវ​វេទ​ ព្រោះ​ទ្រង់​ដល់ទីបំផុត​នៃ​វេទ​ទាំងឡាយ។ មួយទៀត ព្រះអង្គ​ឈ្មោះថា ទ្រង់​ដល់​នូវ​វេទ​ ព្រោះ​ទ្រង់​ដល់ទីបំផុត​ដោយ​វេទ​ទាំងឡាយ​ មួយវិញទៀត​ ព្រះអង្គ​ឈ្មោះថា​ ទ្រង់​ដល់​នូវ​វេទ​ ព្រោះ​ដឹង​ច្បាស់​នូវ​ធម៌​ទាំង​ ៧។ គឺ​ព្រះអង្គ​ទ្រង់​ដឹង​ច្បាស់​សក្កា​យទិដ្ឋិ​ ដឹង​ច្បាស់​វិចិកិច្ឆា​ ដឹង​ច្បាស់​សីលព្វត​បរា​មា​សៈ ដឹង​ច្បាស់​រាគៈ​ ទោសៈ​ មោហៈ​ មានះ។ ធម៌​ជាអកុសល​ដ៏​លាមក​ជា​គ្រឿង​សៅហ្មង​ នាំឲ្យកើត​ក្នុង​ភព​ថី្ម​ទៀត​ ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ មានផល​ជា​ទុក្ខ​ មាន​ជាតិ​ ជរា​ មរណៈ​ ប្រព្រឹត្តទៅ​ខាងមុខ ជា​ធម៌ គឺ​ព្រះអង្គ​ទ្រង់​ជ្រាប​ច្បាស់​ហើយ។
(ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា​ ម្នាល​សភិយៈ​) បុគ្គល​ណា​ពិនិត្យ​ច្បាស់​នូវ​វេទ​ទាំងអស់​ ដែល​ជា​របស់​សមណព្រាហ្មណ៍​ទាំងឡាយ​ ជា​អ្នកមាន​តម្រេក​ទៅ​ប្រាស​ ក្នុង​វេទនា​ទាំងពួង កន្លង​ផុត​នូវ​វេទ​ទាំងពួង​ បុគ្គល​នោះ ឈ្មោះថា​ អ្នក​ដល់​នូវ​វេទ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637354372250363052
ទៅកាន់ទំព័រ៖