ព្រះត្រៃបិដក ភាគ ៦៧

 ព្រះមានព្រះភាគ​ ឈ្មោះថា​ មានខ្លួន​បាន​អប់រំ​ហើយ​ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​ មាន​ព្រះ​កាយ​អប់រំ​ហើយ​ មាន​សីល​អប់រំ​ហើយ មាន​ព្រះទ័យ​អប់រំ​ហើយ​ មាន​ប្រាជ្ញា​អប់រំ​ហើយ​ មានសតិ​ប្ប​ដ្ឋាន​អប់រំ​ហើយ​ មាន​សម្ម​ប្ប​ធាន​អប់រំ​ហើយ​ មាន​ឥទ្ធិបាទ​អប់រំ​ហើយ​ មាន​ឥន្រ្ទិយ​អប់រំ​ហើយ​ មាន​ពលៈ​អប់រំ​ហើយ​ មាន​ពោជ្ឈង្គ​អប់រំ​ហើយ​ មាន​មគ្គ​អប់រំ​ហើយ​ មាន​កិលេស​លះបង់​ហើយ​ មាន​អកុប្បធម៌​ត្រាស់​ដឹង​ហើយ​ មាន​និរោធ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ។ ទុក្ខ​ក៏​ព្រះមានព្រះភាគ​នោះ​ កំណត់​ដឹង​ហើយ​ សមុទយៈ​ ទ្រង់​លះបង់​ហើយ​ មគ្គ ព្រះអង្គ​ចំរើន​ហើយ​ និរោធ ព្រះអង្គ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ​ គុណជាត​ដែល​គប្បី​ជ្រាប​ច្បាស់​ ព្រះ​អង្គ​ជា្រប​ច្បាស់​ហើយ​ ធម្មជាត​ដែល​គួរ​កំណត់​ដឹង​ ព្រះអង្គ​កំណត់​ដឹង​ហើយ​ កិលេសជាត​ដែល​ត្រូវ​លះ​ ព្រះអង្គ​លះបង់​ហើយ​ គុណជាត​ដែល​ត្រូវ​ចំរើន ព្រះអង្គ​ចំរើន​ហើយ​ គុណជាត​ដែល​ត្រូវ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ ព្រះអង្គ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ។ ព្រះមានព្រះភាគ​ មិនមែន​ជា​បុគ្គល​តូចតាច​ទេ​ ជា​បុគ្គល​ធំ​ ជា​បុគ្គល​ជ្រៅ​ មាន​ប្រមាណ​មិនបាន​ ដែល​អ្នកផង​ស្ទង់​មើល​បាន​ដោយ​ក្រ​ មាន​រតនៈ​ច្រើន​ ប្រៀប​ដូច​សាគរ​ ជា​បុគ្គល​ប្រកបដោយ​ឆឡង្គុ​បេ​ក្ខា។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637354372522742054
ទៅកាន់ទំព័រ៖