ព្រះត្រៃបិដក ភាគ ៦៧

ព្រះអង្គ​ទត​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ មិន​ត្រេកអរ​ មិន​អាក់អន់​ ទ្រង់​គង់​ព្រងើយកន្តើយ​ មានស្មារតី​ជ្រាប​ច្បាស់​ ព្រះអង្គ​ឮសំឡេង​ដោយ​សោតៈ​ ធុំក្លិន​ដោយ​ឃានៈ​ លិទ្ធ​រស​ដោយ​ជិ​វ្ហា​ ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ​ ជ្រាប​ធម្មារម្មណ៍​ដោយ​ព្រះទ័យ​ហើយ​ មិន​ត្រេកអរ​ មិន​អាក់អន់​ ទ្រង់​គង់​ព្រងើយ​កនើ្តយ មានស្មារតី​ជ្រាប​ច្បាស់។ ព្រះអង្គ​ទត​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ មិន​ជាប់​ មិន​ស្រឡាញ់​ចំពោះ​រូប​ជាទី​ពេញចិត្ត​ មិន​ញុំា​ងរា​គៈ​ឲ្យ​កើតឡើង។ ព្រះអង្គ​មាន​ព្រះ​កាយ​ខ្ជាប់ខ្ជួន​ មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ជា​ព្រះទ័យ​ឋិតនៅ​ដោយ​ល្អ​ខាងក្នុង​សន្តាន​ រួច​ស្រឡះ​ដោយ​ប្រពៃ។ ព្រះអង្គ​ទត​ឃើញ​រូប​នុ៎ះ​ ដោយ​ចក្ខុ​ហើយ​ ក៏​មិន​ស្អប់​ចំពោះ​រូប​មិនជា​ទី​ពេញចិត្ត​ ព្រះអង្គ​មាន​ព្រះទ័យ​មិន​អាក់អន់​ មាន​ព្រះទ័យ​មិន​រួញរា​ មាន​ព្រះទ័យ​មិន​គុំគួន។ ព្រះអង្គ​មាន​ព្រះ​កាយ​ខ្ជាប់ខ្ជួន​ មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ជា​ព្រះទ័យ​ឋិតនៅ​ដោយ​ល្អ​ខាងក្នុង​សន្តាន​ ជា​ព្រះទ័យ​រួច​ស្រឡះ​ដោយ​ប្រពៃ។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637354372797778152
ទៅកាន់ទំព័រ៖