ព្រះត្រៃបិដក ភាគ ៦៧

ព្រះអង្គ​ឮសំឡេង​ដោយ​សោតៈ​ ធុំក្លិន​ដោយ​ឃានៈ​ លិទ្ធ​រស​ដោយ​ជិវ្ហា​ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ​ ជ្រាប​ច្បាស់​ធម្មារម្មណ៍​ដោយ​ព្រះទ័យ​ហើយ​ មិន​ជាប់​ មិន​ស្រឡាញ់​ចំពោះ​អារម្មណ៍​ជាទី​ពេញចិត្ត​ មិន​ញុំា​ងរា​គៈ​ឲ្យ​កើតឡើង។ ព្រះអង្គ​មាន​ព្រះ​កាយ​ខ្ជាប់ខ្ជួន​ មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ជា​ព្រះទ័យ​ឋិតនៅ​ដោយ​ល្អ​ខាងក្នុង​សន្តាន​ រួច​ស្រឡះ​ដោយ​ប្រពៃ។ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ធម្មារម្មណ៍​នុ៎ះ​ ដោយ​ព្រះទ័យ​ហើយ​ មិន​ស្អប់​ចំពោះ​អារម្មណ៍​មិនជា​ទី​ពេញចិត្ត​ មាន​ព្រះទ័យ​មិន​ថ្នាំងថ្នាក់​ មាន​ព្រះទ័យ​មិន​រួញរា​ មាន​ព្រះទ័យ​មិន​គុំគួន។ ព្រះអង្គ​មាន​ព្រះ​កាយ​ខ្ជាប់ខ្ជួន​ មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ជា​ព្រះទ័យ​ឋិតនៅ​ដោយ​ល្អ​ខាងក្នុង​សន្តាន​ រួច​ស្រឡះ​ដោយ​ប្រពៃ។ ព្រះអង្គ​ទត​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ មាន​ព្រះ​កាយ​ខ្ជាប់ខ្ជួន​ក្នុង​រូប​ទាំងឡាយ​ជាទី​ពេញចិត្ត និង​មិនជា​ទី​ពេញចិត្ត​ ព្រះអង្គ​មាន​ព្រះ​កាយ​ខ្ជាប់ខ្ជួន​ មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន​ ជា​ព្រះទ័យ​ឋិតនៅ​ដោយ​ល្អ​ខាងក្នុង​សន្តាន​ រួច​ស្រឡះ​ដោយ​ប្រពៃ។ ព្រះអង្គ​ឮសំឡេង​ដោយ​សោតៈ ធុំក្លិន​ដោយ​ឃានៈ​ លិទ្ធ​រស​ដោយ​ជិវ្ហា​ ពាល់ត្រូវ​ផ្សព្វ​ដោយ​ព្រះ​កាយ ជ្រាប​ធម្មារម្មណ៍​ដោយ​ព្រះទ័យ​ហើយ​ មាន​ព្រះ​កាយ​ខ្ជាប់ខ្ជួន​ក្នុង​ធម្មារម្មណ៍​ទាំងឡាយ​ជាទី​ពេញចិត្ត​ និង​មិនជា​ទី​ពេញចិត្ត​ មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន ជា​ព្រះទ័យ​ឋិតនៅ​ដោយ​ល្អ​ខាងក្នុង​សន្តាន​ រួច​ស្រឡះ​ដោយ​ប្រពៃ។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637354373078752025
ទៅកាន់ទំព័រ៖