ព្រះត្រៃបិដក ភាគ ៦៧

ព្រះអង្គ​ទត​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ មិន​ត្រេកអរ​ក្នុង​អារម្មណ៍​ដែល​គួរ​ត្រេកអរ​ មិន​ប្រទូស្ត​ក្នុង​អារម្មណ៍​ដែល​គួរ​ប្រទូស្ត​ មិន​វង្វេង​ក្នុង​អារម្មណ៍​ដែល​គួរ​វង្វេង​ មិន​កម្រើក​ក្នុង​អារម្មណ៍​ដែល​គួរ​កម្រើក​ មិន​ស្រវឹង​ក្នុង​អារម្មណ៍​ដែល​គួរ​ស្រវឹង​ មិន​សៅហ្មង​ក្នុង​អារម្មណ៍​ដែល​គួរ​សៅហ្មង។ ព្រះអង្គ​ឮសំឡេង​ដោយ​សោតៈ​ ធុំក្លិន​ដោយ​ឃានៈ​ លិទ្ធ​រស​ដោយ​ជិវ្ហា ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ​ ជ្រាប​ច្បាស់​ធម្មារម្មណ៍​ដោយ​ព្រះទ័យ​ហើយ មិន​ត្រេកអរ​ក្នុង​អារម្មណ៍​ដែល​គួរ​ត្រេកអរ​ មិន​ប្រទូស្ត​ក្នុង​អារម្មណ៍​ដែល​គួរ​ប្រទូស្ត​ មិន​វង្វេង​ក្នុង​អារម្មណ៍​ដែល​គួរ​វង្វេង​ មិន​កម្រើក​ក្នុង​អារម្មណ៍​ដែល​គួរ​កម្រើក​ មិន​ស្រវឹង​ក្នុង​អារម្មណ៍​ដែល​គួរ​ស្រវឹង​ មិន​សៅហ្មង​ក្នុង​អារម្មណ៍​ដែល​គួរ​សៅហ្មង។ ព្រះអង្គ​គ្រាន់តែ​ទត​ឃើញ​ចំពោះ​រូប​ដែល​ឃើញ​ គ្រាន់តែ​ឮចំពោះ​សំឡេង​ដែល​ឮ គ្រាន់តែ​ប៉ះពាល់​ចំពោះ​អារម្មណ៍​ដែល​ប៉ះពាល់​ គ្រាន់តែ​ជ្រាប​ចំពោះ​ធម្មារម្មណ៍​ដែល​ជ្រាប​ មិន​ប្រឡាក់​ក្នុង​រូប​ដែល​ឃើញ​ មិន​ប្រឡាក់​ក្នុង​សំឡេង​ដែល​ឮ មិន​ប្រឡាក់​ក្នុង​អារម្មណ៍​ដែល​ប៉ះពាល់​ មិន​ប្រឡាក់​ក្នុង​ធម្មារម្មណ៍​ដែល​ជ្រាប​ហើយ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637354373377540275
ទៅកាន់ទំព័រ៖