ព្រះត្រៃបិដក ភាគ ៦៧
រោគកាយ រោគក្បាល រោគត្រចៀក រោគមាត់ រោគធេ្មញ ក្អក ហឺត រោគច្រមុះ រោគកៅ្តក្រហាយ រោគស្គាំងស្គម រោគផៃ្ទ រោគខ្យល់ចាប់ វិលមុខ រោគធ្លាក់ឈាម រោគចុកសៀត រោគចុះរាក ឃ្លង់ បូស ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតក្នុងទីដែលខ្វារដោយក្រចក ឃ្លង់ដែក ប្រមាត់ក្រហម ប្រមេះទឹកបាយ ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីសន្និបាត (គឺការកម្រើកប្រមាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នា) អាពាធកើតអំពីការប្រែប្រួលរដូវ អាពាធកើតអំពីការផ្លាស់ប្តូរឥរិយាបថមិនសើ្ម អាពាធកើតអំពីការព្យាយាមរបស់អ្នកឯទៀត អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ សម្រេក គម្លាន ឧច្ចារៈ បស្សាវៈ ទុក្ខព្រោះសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ទុក្ខគឺមរណៈមាតា ទុក្ខគឺមរណៈបិតា ទុក្ខគឺមរណៈបងប្អូនប្រុស ទុក្ខគឺមរណៈបងប្អូនស្រី ទុក្ខគឺមរណៈបុត្ត ទុក្ខគឺមរណៈធីតា ទុក្ខគឺការវិនាសញាតិ ទុក្ខគឺការវិនាសភោគៈ ទុក្ខគឺការវិនាសសីល ទុក្ខគឺការវិនាសទិដ្ឋិ។
ID: 637354375329980618
ទៅកាន់ទំព័រ៖