ព្រះត្រៃបិដក ភាគ ៦៧
ការកើតឡើងអំពីខាងដើមនៃធម៌ទាំងឡាយណា ប្រាកដ ការរលត់ដោយការវិនាស (នៃធម៌ទាំងនោះ) ក៏ប្រាកដ។ ផលអាស្រ័យកម្ម កម្មអាស្រ័យផល រូបអាស្រ័យនាម នាមអាស្រ័យរូប ជារបស់ត្រូវជាតិជាប់តាម ត្រូវជរារួបរឹត ត្រូវព្យាធិញាំញី ត្រូវមរណៈគ្របសង្កត់ តាំងនៅក្នុងទុក្ខ ឥតមានទីពំនាក់ ឥតមានទីជ្រក ឥតមានទីពឹង ឥតមានទីពំនឹង ធម៌ទាំងនេះ លោកហៅថា ទុក្ខ។ ទុក្ខទាំងនេះផ្សំផ្គុំមកអំពីណា កើតមកអំពីណា កើតព្រមអំពីណា លូតលាស់អំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាទីប្រជុំកើត មានអ្វីជាដែនផើ្តមកើត (មេត្តគូមាណព) សួរឫសគល់ សួរហេតុ សួរនិទាន សួរកំណើត សួរហេតុជាដែនផ្តើមកើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យ សួរ សូម អារាធនា ជ្រះថ្លា ចំពោះទីប្រជុំកើតនៃទុក្ខទាំងនេះ ហេតុនោះ (លោកសួរថា) សេចក្តីទុក្ខទាំងនេះ កើតអំពីទីណាហ្ន៎។
ID: 637354489012046889
ទៅកាន់ទំព័រ៖