ព្រះត្រៃបិដក ភាគ ៦៧

 [១៥០​] ពាក្យ​ថា​ សេចក្តី​ទុក្ខ​ (ទាំងនោះ​) ផ្តើម​កើតឡើង​ ព្រោះ​ឧបធិ​ជា​និទាន ត្រង់​ពាក្យ​ថា ឧបធិ បាន​ដល់​ឧបធិ ១០ គឺ​តណ្ហូ​បធិ ទិ​ដ្ឋូ​បធិ​ កិ​លេ​សូប​ធិ​ កម្មូ​បធិ​ ទុ​ច្ច​រិតូ​បធិ​ អាហា​រូប​ធិ​ បដិ​ឃូប​ធិ ឧបា​ទិន្ន​ធាតុ​ ៤ ជា​ឧបធិ​ អាយតនៈ​ខាងក្នុង ៦ ជា​ឧបធិ​ វិញ្ញាណ​កាយ​ ៦ ជា​ឧបធិ​ សូម្បី​ទុក្ខ​ទាំងអស់​ ឈ្មោះថា​ឧបធិ​ ដោយ​សេចក្តី​ថា ជា​ទុក្ខ ទាំងនេះ​លោក​ហៅថា​ ឧបធិ​ ១០។ ពាក្យ​ថា​ ទុក្ខ​ បាន​ដល់​ជាតិទុក្ខ​ ជរាទុក្ខ​ ព្យាធិទុក្ខ​ មរណទុក្ខ​ សោក​បរិទេវ​ទុក្ខ ទោ​មនស្សុ​បាយាស​ទុក្ខ។ ការ​ត្រូវ​ព្យាធិ​គ្រប​សង្កត់​ ការ​ត្រូវ​មរណៈ​កំចាត់​បង់​ ការតាំងនៅ​ក្នុង​ទុក្ខ​ ការ​ឥត​ទី​ពំនាក់​ ការ​ឥតមាន​ទីជ្រកកោន​ ការ​ឥត​ទីពឹង​ ការ​ឥត​ទី​ពំនឹង​ ទាំងនេះ​ហៅថា​ ទុក្ខ។ ទុក្ខ​ទាំងនេះ​ មាន កើតមាន ផ្តើម​កើត​ កើតឡើង​ លូតលាស់​ ដុះដាល​ ព្រោះ​ឧបធិ​ជា​និទាន​ ព្រោះ​ឧបធិ​ជាហេតុ​ ព្រោះ​ឧបធិ​ជា​បច្ច័យ​ ព្រោះ​ឧបធិ​ជា​ការណ៍​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សេ​ចក្តី្ត​ទុក្ខ​ (ទាំងនោះ​) ផ្តើម​កើតឡើង​ ព្រោះ​ឧបធិ​ជា​និទាន។
 [១៥១​] ពាក្យ​ថា​ សេចក្តី​ទុក្ខ​ទាំងឡាយ​ណាមួយ​ជាច្រើន​ប្រការ​ក្នុង​លោក​ ត្រង់​ពាក្យ​ថា​ ណាមួយ​ គឺ​ គ្រប់​ទាំងអស់​ សព្វ​ទាំងអស់​ មិន​មាន​សល់​ ឥត​សល់​ ពាក្យ​ថា​ ណាមួយ​ នុ៎ះ​ជា​ពាក្យ​ប្រមូល។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637354491182171686
ទៅកាន់ទំព័រ៖