ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា មិនគប្បីធ្វើឧបធិឡើយ គឺមិនគប្បីធ្វើតណ្ហូបធិ មិនគប្បីធ្វើទិដ្ឋូបធិ មិនគប្បីធ្វើកិលេសូបធិ មិនគប្បីធ្វើកម្មូបធិ មិនគប្បីធ្វើទុច្ចរិតូបធិ មិនគប្បីធ្វើអាហារូបធិ មិនគប្បីធ្វើបដិឃូបធិ មិនគប្បីធ្វើឧបធិ គឺឧបាទិន្នធាតុ ៤ មិនគប្បីធ្វើ មិនគប្បីធ្វើឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើតនូវឧបធិ គឺអាយតនៈខាងក្នុង ៦ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ បុគ្គលកាលដឹងច្បាស់ មិនគប្បីធ្វើឧបធិឡើយ។
[១៥៦] ពាក្យថា នៃទុក្ខ សេចក្តីថា បុគ្គលពិចារណាឃើញហេតុជាដែនផ្តើមកើត ពិចារណាឃើញឫសគល់ ពិចារណាឃើញហេតុ ពិចារណាឃើញនិទាន ពិចារណាឃើញកំណើត ពិចារណាឃើញសមុដ្ឋាន ពិចារណាឃើញអាហារ ពិចារណាឃើញអារម្មណ៍ ពិចារណាឃើញបច្ច័យ ពិចារណាឃើញទីប្រជុំកើតឡើងនៃជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ បញ្ញា លោកហៅថា ការពិចារណាឃើញ បានដល់ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ។
ID: 637354492577821188
ទៅកាន់ទំព័រ៖