ព្រះត្រៃបិដក ភាគ ៦៧
លោក ត្រូវអ្វីបិទបាំង លោកមិនភ្លឺស្វាង ព្រោះហេតុអ្វី សូមព្រះអង្គត្រាស់ប្រាប់នូវធម៌អ្វីជាគ្រឿងលាបលោកនោះ អ្វីជាភ័យធំរបស់លោកនោះ។
[៥៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអជិតៈ) លោកត្រូវអវិជ្ជាបិទបាំង លោកមិនភ្លឺស្វាងព្រោះសេចក្តីប្រាថ្នាផ្សេងៗ (និងសេចក្តីប្រហែស) តថាគតពោលនូវសេចក្តីប្រាថ្នា ថាជាគ្រឿងលាប ទុក្ខជាភ័យធំរបស់លោកនោះ។
[៦០] អធិប្បាយពាក្យថា លោក ត្រូវអវិជ្ជាបិទបាំង ត្រង់ពាក្យថា អវិជ្ជា បានន័យថា សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិនដឹងក្នុងតណ្ហាជាហេតុឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងកិរិយារលត់ទុក្ខ សេចក្តីមិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ដែលកើតឡើងហើយ អាស្រ័យធម៌នេះជាបច្ច័យ
ID: 637354144663187011
ទៅកាន់ទំព័រ៖