ព្រះត្រៃបិដក ភាគ ៦៧

ការ​មិន​វងេ្វង ការពិចារណា​ធម៌ ការ​ឃើញត្រូវ។ ព្រះមានព្រះភាគ​ប្រកបដោយ​ញាណ​នោះ ទើប​ទ្រង់ព្រះ​នាម​ថា មុនិ ព្រះអង្គ​ដល់​នូវ​មោនៈ។ មោនេយ្យៈ​ ៣ គឺ កាយមោនេយ្យៈ វចី​មោនេយ្យៈ មនោ​មោនេយ្យៈ។
 កាយមោនេយ្យៈ តើ​ដូចម្តេច។ ការ​លះបង់​កាយទុច្ចរិត ៣ ឈ្មោះថា កាយមោនេយ្យៈ​ កាយសុចរិត ៣ ឈ្មោះថា កាយមោនេយ្យៈ ញាណ មាន​កាយ​ជា​អារម្មណ៍​ ឈ្មោះថា កាយមោនេយ្យៈ ការកំណត់​ដឹង​នូវ​កាយ ឈ្មោះថា កាយមោនេយ្យៈ មគ្គ​ប្រកបដោយ​ការកំណត់​ដឹង​ ឈ្មោះថា កាយមោនេយ្យៈ ការ​លះបង់​ឆន្ទ​រាគ​ក្នុង​កាយ ឈ្មោះថា កាយមោនេយ្យៈ ការ​រលត់​កាយសង្ខារ​ គឺ​ចតុត្ថជ្ឈាន​សមា​បត្គិ ឈ្មោះថា កាយមោនេយ្យៈ នេះ កាយមោនេយ្យៈ។
 វចី​មោនេយ្យៈ តើ​ដូចម្តេច។ ការ​លះបង់​វចីទុច្ចរិត​ ៤ ឈ្មោះថា វចី​មោនេយ្យៈ វចីសុចរិត ៤ ឈ្មោះថា វចី​មោនេយ្យៈ ញាណ មាន​វាចា​ជា​អារម្មណ៍ ឈ្មោះថា​ វចី​មោនេយ្យៈ ការកំណត់​ដឹង​នូវ​វាចា ឈ្មោះថា វចី​មោនេយ្យៈ មគ្គ​ប្រកបដោយ​ការកំណត់​ដឹង​ ឈ្មោះថា វចី​មោនេយ្យៈ ការ​លះបង់​ឆន្ទ​រាគ​ក្នុង​វាចា ឈ្មោះថា វចី​មោនេយ្យៈ ការ​រលត់​វចីសង្ខារ និង​ទុតិយជ្ឈាន​សមាបត្តិ ឈ្មោះថា វចី​មោនេយ្យៈ​ នេះ​វចី​មោនេយ្យៈ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637354494396650489
ទៅកាន់ទំព័រ៖