ព្រះត្រៃបិដក ភាគ ៦៧

 មនោ​មោនេយ្យៈ តើ​ដូចម្តេច។ ការ​លះបង់​មនោ​ទុច្ចរិត ៣ ឈ្មោះថា មនោ​មោនេយ្យៈ​ មនោសុចរិត ៣ ឈ្មោះថា មនោ​មោនេយ្យៈ ញាណ មានចិត្តជា​អារម្មណ៍​ ឈ្មោះថា មនោ​មោនេយ្យៈ ការកំណត់​ដឹងចិត្ត ឈ្មោះថា មនោ​មោនេយ្យៈ មគ្គ​ប្រកបដោយ​ការកំណត់​ដឹង​ ឈ្មោះថា មនោ​មោនេយ្យៈ ការ​លះបង់​ឆន្ទ​រាគ​ក្នុងចិត្ត​ ឈ្មោះថា មនោ​មោនេយ្យៈ ការ​រលត់ចិត្ត​សង្ខារ គឺ​សញ្ញា​វេទយិត​និរោធ​សមាបត្តិ ឈ្មោះថា​ មនោ​មោនេយ្យៈ​ នេះ មនោ​មោនេយ្យៈ។
អ្នកប្រាជ្ញ​ទាំងឡាយ បាន​ពោល​នូវ​បុគ្គល​ ជា​កាយ​មុនិ ជា​វាចា​មុនិ ជា​មនោ​មុនិ ជា​អនាសវ​មុនិ ដែល​បរិបូណ៌​ដោយ​មោនេយ្យៈ ថា​ជា​អ្នក​លះបង់​នូវ​កិលេស​ទាំងពួង​ អ្នកប្រាជ្ញ​ទាំងឡាយ បាន​ពោល​នូវ​បុគ្គល​ជា​កាយ​មុនិ ជា​វាចា​មុនិ ជា​មនោ​មុនិ ជា​អនាសវ​មុនិ​ ដែល​បរិបូណ៌​ដោយ​មោនេយ្យៈ ថា​ជា​អ្នក​លាងបាប​ហើយ។

 មុនិ មាន ៦ ពួក ដែល​ប្រកបដោយ​មោនេយ្យ​ធម៌​ទាំងនេះ​ គឺ​អាគារ​មុនិ ១ អនាគារ​មុនិ ១ សេក្ខ​មុនិ ១ អសេក្ខ​មុនិ​ ១ បចេ្ច​កមុនិ ១ មុនិ​មុនិ ១។ អាគារ​មុនិ តើ​ដូចម្តេច។ ពួក​ជន​ណា ជា​អ្នកគ្រប់គ្រង​ផ្ទះ​ទេ​ តែ​មាន​ព្រះនិព្វាន​ឃើញ​ហើយ មាន​សាសនធម៌​ដឹង​ច្បាស់​ហើយ ពួក​ជន​នេះ ឈ្មោះថា អាគារ​មុនិ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637354494758416537
ទៅកាន់ទំព័រ៖