ព្រះត្រៃបិដក ភាគ ៦៧

អនាគារ​មុនិ តើ​ដូចម្តេច។ ពួក​បុគ្គល​ណា​ ជា​បព្វជិត មាន​ព្រះនិព្វាន​ឃើញ​ហើយ មាន​សាសនធម៌​ដឹង​ច្បាស់​ហើយ ពួក​បុគ្គល​នេះ​ឈ្មោះថា​ អនាគារ​មុនិ។ សេក្ខបុគ្គល​ទាំងឡាយ ៧ ពួក ឈ្មោះថា សេក្ខ​មុនិ។ ព្រះ​បចេ្ច​កពុទ្ធ​ទាំងឡាយ​ ឈ្មោះថា បចេ្ច​កមុនិ។ ព្រះ​តថាគត​ទាំងឡាយ ជា​អរហន្ត​សម្មាសម្ពុទ្ធ ឈ្មោះថា មុនិ​មុនិ។
បុគ្គល​ល្ងង់ខ្លៅ ជា​អ្នក​មិន​ចេះ មិន​ឈ្មោះថា​ មុនិ​ដោយ​ការ​ស្ងៀម​ទេ លុះតែ​បុគ្គល​ណា ជា​បណ្ឌិត កាន់​យក​ធម៌​ដ៏​ប្រសើរ វៀរ​នូវ​បាប​ទាំងឡាយ​ ដូច​បុគ្គល​អ្នក​ថ្លឹង​នូវ​របស់​ដោយ​ជញ្ជីង បុគ្គល​នោះ​ឈ្មោះថា មុនិ បុគ្គល​នោះ ទើប​ឈ្មោះថា​ មុនិ ដោយហេតុ​នោះ បុគ្គល​ណា ដឹង​នូវ​ប្រយោជន៍​ទាំង ២ ក្នុង​លោក បុគ្គល​នោះ លោក​ហៅថា មុនិ​ ដោយហេតុ​នោះ។
បុគ្គល​ណា ដឹង​នូវ​ធម៌​របស់​ពួក​អសប្បុរស​ផង​ របស់​ពួក​សប្បុរស​ផង ដឹង​នូវ​អាយតនៈ​ខាងក្នុង​ផង ខាងក្រៅ​ផង ក្នុង​លោក​ទាំងពួង ជា​បុគ្គល​ដែល​ទេវតា​ និង​មនុស្ស​ទាំងឡាយ​បូជា​ហើយ កន្លង​ផុត​នូវ​បណ្តាញ គឺ​កិលេស ជា​គ្រឿង​ជាប់​ចំពាក់ បុគ្គល​នោះ​ ឈ្មោះថា មុនិ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637354495113774926
ទៅកាន់ទំព័រ៖