ព្រះត្រៃបិដក ភាគ ៦៧
កិរិយាមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនត្រាស់ដឹងតាម ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនចុះចិត្ត ការមិនចុះចិត្តស៊ប់ ការមិនមានការរំពៃ ការមិនមានការពិចារណា ការមិនមានការយល់ច្បាស់ ការយល់បានដោយក្រ ភាពជាពាល ភាពមិនមានសម្បជញ្ញៈ សេចក្តីវងេ្វងទួទៅ សេចក្តីវងេ្វងព្រម ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា បណ្តាញគឺអវិជ្ជា មោហៈ អកុសលមូលណា មានសភាពយ៉ាងនេះ នេះហៅថា អវិជ្ជា។ ពាក្យថា លោក គឺនិរយលោក តិរច្ឆានលោក បិត្តិវិស័យលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកខាងមុខ ព្រហ្មលោក ព្រមទាំងទេវលោក នេះហៅថា លោក។ លោក ត្រូវអវិជ្ជានេះបិទបាំង បិទ បិទខាងក្រោម បិទខាងលើ បិទភ្ជិត គ្រប ហេតុនោះ (ទ្រង់ត្រាស់ថា) លោកត្រូវអវិជ្ជាបិទបាំង។
[៦១] ពាក្យថា អជិតៈ គឺព្រះមានព្រះភាគទ្រង់ត្រាស់ហៅនូវព្រាហ្មណ៍នោះចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់បំបាក់បង់រាគៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់បំបាក់បង់ទោសៈ។
ID: 637354144997581703
ទៅកាន់ទំព័រ៖